នាយករដ្ឋមន្ត្រីបន្តពង្រឹងវិធានការប្រឆាំងល្បែងស៊ីសង
Posted by: SAMBOhengnews / Category: Cambodia. Phnom Penh, Hun Sen
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់និស្សិតនៅក្នុងពិធីផ្ដល់អាហារូបករណ៍ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ វិច្ឆិកា ២០០៨
រូបភាពពីRFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ម្តងទៀតចំពោះវិធានការបំបាត់បនល្បែងស៊ីសងជាមួយការព្រមានថានឹងដកហូតបុណ្យស័ក្តិមន្ត្រីណាដែលមិនស្តាប់បង្គាប់។
នៅក្នុងប្រសាសន៍កាលពីម្សិលមិញនៅក្នុងក្រសួងមហាផ្ទៃនាសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិធានការបំបាត់ល្បែងស៊ីសងមិនមែនធ្វើតែមួយភ្លែតនោះទេ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ត្រូវតាមឲ្យជាប់កុំឲ្យងើបឡើងវិញ តិចតែលេង៣ខែស្ងាត់ៗស្រាប់តែមកវិញ ត្រង់ណេះក៏ល្បែងត្រង់ណោះក៏ល្បែងលើសដើម អាហ្នឹងគឺថាខ្ញុំម្ដងហ្នឹងអត់សុំទោសទេប្រាប់ឲ្យហើយ អ្នកខាងក្រោមត្រូវសុំទោសម្ដងអាហ្នឹង សុំទោសហើយទទួលទោសបណ្ដោយទៅ ព្រោះអានេះវិធានការខ្ញុំបានផ្ដល់ឲ្យ ផ្ដល់ដាវផ្ដល់អី វាលុបអស់រលីងទៅហើយ មាននៅសល់អីទៀត អ៊ីចឹងទេសុំមើលៗផងអំពីបញ្ហាហ្នឹង»។
សូមបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញនោះដែរ លោកបានបញ្ជាឲ្យពង្រឹងវិធានការបង្ក្រាបក្រុមបងតូចបងធំថែមទៀតដែលសមត្ថកិច្ចបានបន្តធ្វើតាំងពីដើមឆ្នាំ២០០៥នោះមក។
នៅក្នុងសុន្ទរកថានោះផងទៀត លោកនាយករដ្ឋមន្ត្រីក៏បានធ្លោយនៅរឿងមួយទៀតដែលជាប់ទាក់ទងនឹងការតែងតាំងតំណែងថ្មីដល់អតីតអគ្គមេបញ្ជាការកងទ័ព លោក កែ គឹមយ៉ាននោះផងដែរ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គេគ្រោងតែងតាំង លោក កែ គឹមយ៉ាន ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកខាងផ្នែកបង្ក្រាបប្រឆាំងគ្រឿងញៀន៕
ដកស្រង់ពីRFA