Showing posts with label Cambodia.Phnom Phen. Show all posts
Showing posts with label Cambodia.Phnom Phen. Show all posts

ពលរដ្ឋ​តំបន់​ដីក្រហម​មួយចំនួន​សុខចិត្ត​ទទួល​យក​សំណើរបស់​ក្រុមហ៊ុន 7NG

Posted by: SAMBOhengnews / Category:


៣០-០១-២០០៩: ផ្ទះ​ល្វែង​ដែល​ក្រុមហ៊ុន 7NG សង់​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម​ជា​ថ្នូរ​នឹង​ការបណ្ដេញ​ចេញ
រូបភាពពីRFA
ក្រុម​គ្រួសារ​ជន​រងគ្រោះ​មួយចំនួន​ដែល​គេ​បាន​បណ្តេញ​ដោយ​អំពើ​ហិង្សា​នៅ​ តំបន់​ដី​ក្រហម​បាន​សុខ​ចិត្ត​ទទួល​សំណើ​របស់​ក្រុមហ៊ុន 7NG បើ​ទោះ​បី​ជា​សំណើ​នោះ​បាន​ផ្ទុយ​នឹង​ឆន្ទៈ​ចង់​បាន​របស់​ពួក​គេ​ក៏​ដោយ។
តំណាង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​តំបន់​ដី​ក្រហម លោក ចាន់ វិចិត្រ បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​ខ្លះ​ដែល​សុខ​ចិត្ត​ទទួល​នោះ គឺ​ដោយសារ​តែ​ភាព​បាក់ស្បាត​មិន​ហ៊ាន​តស៊ូ​ទាមទារ​នៅ​ពេល​ដែល​ក្រុមហ៊ុន 7NG បាន​ដាក់​ឱសានវាទ​កំហិត​ចុង​ក្រោយ​និង​ការអស់​សង្ឃឹម​ថា​គ្មាន​ការជួយ​ ដោះស្រាយ​ណា​ឲ្យ​ប្រសើរ​ជាង​នេះ។

តំណាង​ក្រុម​គ្រួសារ​ជន​រងគ្រោះ លោក ចាន់ វិចិត្រ បាន​ថ្លែង​ថា ក្រុមហ៊ុន 7NG បាន​ដាក់​កំហិត​ឧសានវាទ​ថា ចាប់​ពី​ថ្ងៃ​ទី​៣១ មករា បើ​គ្មាន​អ្នក​ណា​នឹង​ព្រម​ទទួល​យក​ផ្ទះ​ល្វែង​ដែល​ក្រុមហ៊ុន 7NG សង​ជា​ថ្នូរ​នៅ​ជាយ​ក្រុង​នោះ​ទេ គឺ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នឹង​លែង​បាន​ទទួល​អ្វី​សោះ​ពី​ក្រុមហ៊ុន។

តំណាង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដដែល​បាន​ថ្លែង​ថា ដោយសារ​តែ​បញ្ហា​គាប​បង្ខំ​នោះ​ហើយ​ទើប​អ្នក​ភូមិ​ច្រើន​សិប​គ្រួសារ​គិត​ថា ពួក​គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ។

លោក ចាន់ វិចិត្រ បាន​បញ្ជាក់​ថា ៖ «ចំពោះ​ក្រុមហ៊ុន​គឺ​គេ​មាន​ ឱសានវាទ​មួយ​ថា ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ដី​ក្រហម​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​៨៥​គ្រួសារ​ ឲ្យ​មក​យក​ផ្ទះ ហើយ​បើ​មិន​មក​យក​ផ្ទះ​ទេ​គេ​នឹង​ចាត់ទុក​ថា​អសារបង់ គេ​មិន​ទទួល​ខុស​ត្រូវ។ គេ​បិទ​ឱសានវាទ​ហ្នឹង​គឺ​ថ្ងៃ​៣១​ហ្នឹង។ ដោយសារ​ការគំរាម​កំហែង​បំភ័យ​ខ្លាំង​ពេក​ទើប​ពួក​គាត់​ច្រើន​នាក់​ដែរ គាត់​បាន​ព្រម​ទៅ​ទទួល​យក​ផ្ទះ​ដែល​គាត់​មិន​ចង់​បាន​ដោយ​បង្ខំ​ចិត្ត ហើយ​អ្នក​ខ្លះ​ទៅ​យក​ផ្ទះ​នោះ​ហើយ​ត្រូវ​សូក​លុយ​គេ​ទៀត​ទើប​បាន​ផ្ទះ»។

លោក ចាន់ វិចិត្រ បាន​ថ្លែង​ថា ឥឡូវ​នេះ​នៅ​សល់​តែ​ក្រុម​គ្រួសារ​ប្រមាណ​៥០​គ្រួសារ​ទៀត​តែ​ប៉ុណ្ណោះ​ដែល​ នៅ​តវ៉ា​មិន​ព្រម​ទទួល​យក​សំណើ​ក្រុមហ៊ុន​បាន​ដាក់​ចុះ​នោះ។ ក្រុម​អ្នក​សេសសល់​ប្រមាណ​៥០​គ្រួសារ​ទាំង​នោះ​នៅតែ​ប្រកាន់​យក​ជំហរ​ ស្នើសុំ​យក​ប្រាក់​២​ម៉ឺន​ដុល្លារ​ដូច​ដែល​ក្រុមហ៊ុន​បាន​សន្យា​នៅ​មុន​ ការរុះរើ។

មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​ដែល​ទទួល​យក​សំណង​ផ្ទះ​ល្វែង​បាន​ត្អូញត្អែរ​ថា ផ្ទះ​ដែល​ក្រុមហ៊ុន 7NG ប្រគល់​ឲ្យ​មិន​មែន​ជា​ផ្ទះ​ដែល​គេ​អាច​ចូល​ទៅ​រស់នៅ​បាន​ដូច​ធម្មតា​នោះ​ ឡើយ។

លោក ឈឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ការសង់​ផ្ទះ​ល្វែង​ជូន​ដល់​ ប្រជាពលរដ្ឋ​របស់​ក្រុមហ៊ុន 7NG នៅ​បុរី​សន្តិភាព​២​ហ្នឹង បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការពិនិត្យ​ផ្ទាល់​របស់​យើង​ ដែរ ផ្ទះ​ហ្នឹង​គេ​ធ្វើ​វា​អត់​ជា​លក្ខណៈ​ស្ដង់ដារ ធ្វើ​ឲ្យ​តែ​រួចៗ​ហ្នឹង ព្រោះ​ពិដាន​លើ​កន្លែង​ខ្លះ​មាន​លិច​ទឹក ខែ​ភ្លៀង​មក​វា​លិច​ទឹក​ចូល​ក្នុង​ផ្ទះ​ហ្នឹង ហើយ​ប្រព័ន្ធ​ទឹក​ស្អាត​ប្រព័ន្ធ​អី​អត់​មាន​ទាំងអស់ ហើយ​បើ​សិន​ជា​ប្រជាពលរដ្ឋ​ដែល​ទទួល​ផ្ទះ​ហ្នឹង​ចូល​ទៅ​រស់នៅ​លុះត្រាតែ​ គាត់​មាន​ថវិកា​ផ្ទាល់​ខ្លួន​គាត់​ពីរ​បី​ពាន់​ដុល្លារ​ទៀត​សម្រាប់​ជួសជុល​ ផ្ទះ​ហ្នឹង​បាន​គាត់​អាច​ទៅ​រស់នៅ​បាន​បច្ចុប្បន្ន​នេះ»។

សកម្មភាព​ប្រើ​អំពើ​ហិង្សា​និង​ការឈូស​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ ​តំបន់​ដី​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ មករា​នោះ គឺ​រួម​មាន​ទាំង​ផ្ទះ​របស់​តារា​កំប្លែង​ល្បីៗ​៣​នាក់​ផងដែរ គឺ​ផ្ទះ​តា​សង់ស៊ីស ផ្ទះ​យាយ​អឿន និង​លោក សង់ សេត។

នៅ​ក្នុង​សកម្មភាព​ប្រើ​អំពើ​ហិង្សា​នោះ​ទៀត​ដែរ អ្នក​ស្រុក​ជិត​២០​នាក់​រួម​ទាំង​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​ផង​បាន​រង​របួស៕
ដកស្រង់ពីRFA


Read more »

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន កែ គឹមយ៉ាន ត្រូវ​គេ​បញ្ឈប់​ពី​តំណែង

Posted by: SAMBOhengnews / Category:


លោក កែ គឹមយ៉ាន អតីត​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ
រូបភាពពីRFA
នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក កែ គឹមយ៉ាន ត្រូវ​គេ​បញ្ឈប់​ពី​តំណែង​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ នេះ​ដោយ​ការដាក់​មនុស្ស​ថ្មី​មក​ជំនួស​វិញ។
យោង​តាម​ព្រះរាជ​ក្រឹត្យ​ឡាយព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវ​បាន​គេ​តែតាំង​ឲ្យ​កាន់កាប់​តំណែង​ជំនួស​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន។

ព្រះរាជ​ក្រឹត្យ​មិន​បាន​ជូន​ដំណឹង​ថា តើ​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹង​ត្រូវ​គេ​ប្រគល់​តំណែង​អ្វី​ថ្មី​ណា​មួយ​នោះ​ទេ ព្រះរាជ​ក្រឹត្យ​គ្រាន់តែ​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ។

ព្រះរាជ​ក្រឹត្យ​នៅ​បាន​តែងតាំង​ឧត្តមសេនីយ៍​យោធា​៧​នាក់​ផ្សេង​ទៀត​ បន្ថែម​លើ​មុខ​នាទី​បច្ចុប្បន្ន​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ ខេមរភូមិន្ទ។

ឧត្តមសេនីយ៍​ទាំង​៧​ដែល​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​រង​ទាំង​នោះ​រួម ​មាន លោក​នាយ​ឧត្តមសេនីយ៍ មាស សុភា លោក​ឧត្តមសេនីយ៍​ឯក មល់ រឿប លោក​ឧត្តមសេនីយ៍​ឯក ជា តារា លោក​ឧត្តមសេនីយ៍​ឯក ហ៊ីង ប៊ុនហៀង លោក​ឧត្តមសេនីយ៍​ឯក សៅ សុខា និង​លោក​ឧត្តមនាវី​ឯក អ៊ុង សំខាន់៕
ដកស្រង់ពីRFA


Read more »

ការឃុំខ្លួនមន្ត្រីសុរិយោដីភ្នំពេញម្នាក់ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លា

Posted by: SAMBOhengnews / Category:


ពាក់អាវសសញ្ញាព្រួញដែលត្រូវតុលាកាឃុំខ្លួន
[រូបភាពពីកោះសន្តិភាព]
យ៉ោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាលោកឧកញា កុក អានដែលបានធ្វើការប្តឹងឈ្មោះទៀង សិទ្ធ ពីបទឆបោកប្រាក់រាប់ម៉ឺនសែនដុល្លា ដោយសន្យាយកប្រាក់នោះទៅរត់កាប្លង់ដី ហើយទីបំផុតមិនកើតជាសាច់ការ អ្វីឡើយ។ហើយតុលាក្រុងភ្នំពេញបានធ្វៃការសំរេចចិត្តធ្វើការសំរេចឃុំខ្លួនមន្ត្រីសុរិយោដីម្នាក់ពីបទឆបោក ហើយ ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំទៅឃុំខ្លួនបណ្តោះអាសន្តនៅពន្ធនាគាព្រៃស។


Read more »