Posted by: SAMBOhengnews / Category:
Cambodia

ឧ!ខ្មែរអើយចូរក្រោកឡើង ចូរលើកតំកើងប្រាសាទខ្មែរ
មានព្រះវិហារជាហូរហែរ ដូចនេះកូនខ្មែរគួរតែដឹង។
ព្រះវិហារជាប្រាសាទខ្មែរ ល្អល្អះម្លេះទេដែនលោកកា
យូលង់មកហើយខ្មែរបានចារ នៅលើបុព្វតានៃជួរភ្នំ។
ពេលនេះប្រាសាទត្រូវស្រែកយំ ដោយពួកមួយក្រុមចង់បំពាន
បញ្ចេញសំដីគា្មនខ្មាស់អៀន ចង់មកបៀតបៀនយកប្រាសាទ។
ឧ!ពួកថៃអើយកុំច្រឡំ ប្រាសាទយើងខ្ញុំកុំមកបៀត
គួតែចៀសចេញកុំវិវាទ មុំជ្រែកកុំជ្រៀតចូលដីខ្មែរ។
ឧ!ជាតិខ្មែរលើផ្ទៃប្រទេស កុំធ្វើប្រហេសជាមួយថៃ
ត្រូវប្រុងប្រយត្ន័ទោះយប់ថ្ងៃ ព្រោះចោរចង្រៃចង់លួចយក។
ថៃអួតប្រាប់គេអែងគ្រប់គ្នា ថាព្រះវិហារជាប្រាសាទខ្លួន
ថាខ្មែរលបលួចលាក់បំពួន យកប្រាសាទខ្លួនធ្វើជាគេ។
កុំយល់ច្រឡំណាពួកថៃ បំភ្លើសបំភ្លៃគ្មានមេត្តា
នេះជាប្រាសាទខ្មែរទេណា សូមកុំមេត្តាកុំគិតខុស។
Read more »
Posted by: SAMBOhengnews / Category:

[រូបភាពជនរងគ្រោះ]
[រូបភាពពីកោះសន្តិភាព]
មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនិង៥០នាទីថ្ងៃទី១៤កក្កដានៅចំនុចមុខផ្ទះលេខ២៥ ផ្លូវលេខ៣១៧កែងផ្លូវលេខ៥៦៦សង្កាត់បឹងកេងកងទី២ខណ្ឌទួលគោក្រុងភ្នំពេញ។ ហើយជនរងគ្រោះដែលស្លាប់ក្នុងអំពើបាញ់ប្រហារនេះឈ្មោះ ម៉ក់ ម៉ាលីន ភេទប្រុសអាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី១ នៃសកលវិទ្យាលយ័នរ័តុនហើយមានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ័ឬស្សីកែវ។ហើយជនរងគ្រោះរូបនេះត្រូវបានឃាតករបាញ់ប្រហារដោយកាំភ្លើងខ្លីម៉ាកK59 ត្រូវចំនួន២ គ្រាប់ចំខ្នងបោះដៃផុតខាងស្តាំ គ្រាប់បៀម ហើយស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ចំពោះករណីស្លាប់របស់និសិ្សតរូបនេះគេពុំទាន់ស៊ើបដឹងការពិតនៅឡើយទេ ប៉ុន្តែបើតាមមជ្ឈដ្ឋានខ្លះ គេបានសង្សយ័ថាបណ្តាលមកពីរឿងស្នេហា ព្រោះអីថាជនរងគ្រោះរូបនេះមានសង្សាជាសិស្សនៅវិទ្យាលយ័ឥន្ទ្រទេវី ហើយកាលពី៣ថ្ងៃមុននេះជន រងគ្រោះត្រូវបានគេគំរាមមិនអោយទាក់ទងជាមួយនារីនោះ។ស្រាប់តែមកដល់ថ្ងៃកើតហេតុជនរងគ្រោះក៏ត្រូវជនដៃដល់បាញ់សំលាប់តែម្តង។
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
USA

បន្ទាប់ពីលោកឃឹម សម្បូរណ៏ដែលជាអ្នកសារពត៌មានមនសិការខ្មែរនិងកូនប្រុសរបស់គាត់ ត្រូវបានបាញ់សំលាប់ដោយឃាតកកាលពីថ្ងៃសុខកន្លងទៅនេះ។ ស្ថានទូតអាមេរិកសូមចូលរួមសំដែងមរណទុក្ខជាមួយសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះចំពោះការស្លាប់របស់លោកឃឹម សម្បូរណ៏នេះដែរលោករដ្ឋមន្ត្រីក្រសួងពត៌មានលោកខៀវ កាញារិទ្ធបានមានប្រសាសន៏ថ្កោលទោសក្នុងទង្វើនេះ ហើយការថ្លែងនេះគឺនៅក្នុងពិធីបុណ្យ សពរបស់លោក សម្បូរណ៏ ហើយស្ថានទូតអាមេរិកសូមចូលរួមសំណែកជាមួយលោករដ្ឋមន្ត្រីផងដែរក្នុងការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការចាំបាច់នានា ក្នុងការតាមចាប់ខ្លួនឃាតករយកមកផ្តន់ទារទោសតាមច្បាប់។ហើយទីភ្នាក់ងារស៊ើបអង្កេតសហពន្ធ័សហរដ្ឋអាមេ រិក(FBI)តាមរយ:សា្ថនទូតអារិកប្រចាំកម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នុងការសើបអងេ្ក តលើករណីនេះប្រសិនបើមានការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួបញ្ជាក់ផងដែរថាលោក ឃឹមខាត់សារឹម(ឈ្មោះក្រៅ ឃឹម សម្បូរណ៏)អាយុ៤៧ឆ្នាំ ជាអ្នកនិ ពន្ធកាសែតមនសិការខ្មែរត្រូវបានឃាតកមិនស្គាល់មុខបាញ់ប្រហារក្នុងខណ:ពេលដែលលោកនិងកូនប្រុសឈ្មោះ ខាត់ សារិន្ទភាតា អាយុ២១ឆ្នាំជានិស្សិតសកលវិទ្យាលយ័ជាតិគ្រប់គ្រង បានជិះម៉ូតូលើដងផ្លូវមុខពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃសុខសប្តាហ៏មុននេះ។ជនរងគ្រោះឪពុកនិងកូនទាំងពីនាក់ត្រូវបានស្លាប់ជាបន្តបន្ទាប់។
Read more »
Posted by: SAMBOhengnews / Category:

ពីកោះសន្តិភាព
Read more »
Posted by: SAMBOhengnews / Category:
Cambodia.Phnom Phen

ពាក់អាវសសញ្ញាព្រួញដែលត្រូវតុលាកាឃុំខ្លួន
[រូបភាពពីកោះសន្តិភាព]
យ៉ោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាលោកឧកញា កុក អានដែលបានធ្វើការប្តឹងឈ្មោះទៀង សិទ្ធ ពីបទឆបោកប្រាក់រាប់ម៉ឺនសែនដុល្លា ដោយសន្យាយកប្រាក់នោះទៅរត់កាប្លង់ដី ហើយទីបំផុតមិនកើតជាសាច់ការ អ្វីឡើយ។ហើយតុលាក្រុងភ្នំពេញបានធ្វៃការសំរេចចិត្តធ្វើការសំរេចឃុំខ្លួនមន្ត្រីសុរិយោដីម្នាក់ពីបទឆបោក ហើយ ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំទៅឃុំខ្លួនបណ្តោះអាសន្តនៅពន្ធនាគាព្រៃស។
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Thai

ភូមិខ្មែរដែលឲ្យឈ្មោះថាភូមិប្រាសាទដែលជនជាតិថៃខ្លះដេញ
[រូបភាពពីកោះសន្តិភាព]
បញ្ហារឿងរ៉ាវប្រាសាទព្រះវិហារបានកើតមានជាយូលង់ណាស់មកហើយ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះបានកើត មានសារជាថ្មីជាមួយបាតុករថៃ ហើយបញ្ហានេះបានកើតឡើងជាមួយប្រជាជនកម្ពុជជាដែលស្ថិតនៅភូមិប្រាសាទនិងជាមួយនិងបាតុករជនជាតិថៃ ដោយពួកគេស្រែកចោតប្រកាន់ប្រជាពលរដ្ឋខ្មែរថាខ្មែរទាំងអស់ដែលរស់នៅមុខប្រាសាទព្រះវិហារថារស់នៅលើដីរបស់ថៃ។ពួកគេរាប់រយនាក់ទៅឈរស្រែកចង្អុល ដោយនិយាយភាសាថៃ ក្នុងន័យឲ្យអ្នកភូមិខ្មែររុះរើផ្ទះចេញដោយចាត់ទុកថាជាដីថៃ ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះមានចំនួន ៣០០គ្រួសារ ដែលរស់ក្រោមលំនៅឋានជាង១០០ខ្នង ហើយប្រជាពលរដ្ឋក្នុងភូមិប្រាសាទ ភាគច្រើនចេះភាសាថៃ ហើយបានសា្តប់ឮពាក្យគ្រោតគ្រាតពីសំណាក់ជនជាតិថៃមួយក្តាប់តូចនោះ។ បញ្ហានេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនានិងម្តងទៀតនៅ២៨ ខែមិថុនា។
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
Phnom Phen

[[រូបភាពពីកោះសន្តិភាព]]
ជាការដែលនឹកស្មានមិនដល់ទាល់តែសោះនៅពេលដែលកំពុងប្រកួតបាល់ទាត់ស្រាប់តែត្រូវរន្ទះបាញ់កីឡា
ករស្លាប់យ៉ាងអនោចអធមបែបនេះ។ហើយនេះជាលើកទីមួយហើយនៅប្រទេសកម្ពុជាដែល
បានកើតមានរឿងរ៉ាវ បែបនេះ។ហើយករណីរន្ទះបាញ់នេះត្រូវបានកើតឡើងនៅក្នុងទីធ្លាបាល់ទាត់
សាលាអន្តរជាតិដែលស្ថិតនៅតាមផ្លូវជាតិលេខ ២០០៤ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌ័ឬស្សីកែវ
រាជធានីភ្នំពេញដែលបណ្តាលអោយមនុស្ស២នាក់សា្លប់និង៤នាក់ទៀតរងរបួស។ហេតុការនេះកើត
ឡើងនៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៩ មិថុនា ២០០៨។ហើយជនរងគ្រោះនៅ ក្នុងហេតុការ
រន្ទះបាញ់នោះទីមួយឈ្មោះលឹម វាសនាភេទប្រុសអាយុ២៧ឆ្នាំជានិសិត្សសកលវិទ្យាលយ័
បៀលប្រាយនិងមា្នក់ទៀតឈ្មោះសុខ សុងភេទប្រុសជាបុគ្គលិកក្រុមហ៊ុនបាងកកអ៊ែវ៉េទាំងពីរ
នាក់មានទីលំ នៅទីក្រុងភ្នំពេញដូចគ្នា។ចំនែកអ្នករងគ្រោះដល់សន្លប់៤នាក់ពុំត្រូវបានគេស្គាល់ឈ្មោះ
ឡើយហើយត្រូវបាន រថយន្តដឹកទៅកាន់មន្ទីពេទ្យជាបន្តបន្ទាប់។
Read more »