ការសូមចូលរួមរបស់FBIតាមរកឃាតករដែលបានបាញ់សំលាប់អ្នកការសែតអស់១២រូបហើយមកដល់ពេលនេះ
Posted by: SAMBOhengnews / Category: Cambodia, USA
បន្ទាប់ពីលោកឃឹម សម្បូរណ៏ដែលជាអ្នកសារពត៌មានមនសិការខ្មែរនិងកូនប្រុសរបស់គាត់ ត្រូវបានបាញ់សំលាប់ដោយឃាតកកាលពីថ្ងៃសុខកន្លងទៅនេះ។ ស្ថានទូតអាមេរិកសូមចូលរួមសំដែងមរណទុក្ខជាមួយសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះចំពោះការស្លាប់របស់លោកឃឹម សម្បូរណ៏នេះដែរលោករដ្ឋមន្ត្រីក្រសួងពត៌មានលោកខៀវ កាញារិទ្ធបានមានប្រសាសន៏ថ្កោលទោសក្នុងទង្វើនេះ ហើយការថ្លែងនេះគឺនៅក្នុងពិធីបុណ្យ សពរបស់លោក សម្បូរណ៏ ហើយស្ថានទូតអាមេរិកសូមចូលរួមសំណែកជាមួយលោករដ្ឋមន្ត្រីផងដែរក្នុងការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការចាំបាច់នានា ក្នុងការតាមចាប់ខ្លួនឃាតករយកមកផ្តន់ទារទោសតាមច្បាប់។ហើយទីភ្នាក់ងារស៊ើបអង្កេតសហពន្ធ័សហរដ្ឋអាមេ រិក(FBI)តាមរយ:សា្ថនទូតអារិកប្រចាំកម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នុងការសើបអងេ្ក តលើករណីនេះប្រសិនបើមានការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួបញ្ជាក់ផងដែរថាលោក ឃឹមខាត់សារឹម(ឈ្មោះក្រៅ ឃឹម សម្បូរណ៏)អាយុ៤៧ឆ្នាំ ជាអ្នកនិ ពន្ធកាសែតមនសិការខ្មែរត្រូវបានឃាតកមិនស្គាល់មុខបាញ់ប្រហារក្នុងខណ:ពេលដែលលោកនិងកូនប្រុសឈ្មោះ ខាត់ សារិន្ទភាតា អាយុ២១ឆ្នាំជានិស្សិតសកលវិទ្យាលយ័ជាតិគ្រប់គ្រង បានជិះម៉ូតូលើដងផ្លូវមុខពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃសុខសប្តាហ៏មុននេះ។ជនរងគ្រោះឪពុកនិងកូនទាំងពីនាក់ត្រូវបានស្លាប់ជាបន្តបន្ទាប់។