កាលពីព្រឹកថ្ងៃទី២១ ឧសភា កន្លងមក ខៀវសំផន ដែលជាអតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជា ធិបតេយ្យ ដែលត្រូវបាននាំមកកាន់មន្ទីពេទ្យកាល់ម៉ែត។ ការនាំមកកាន់មន្ទីពេទ្យនេះដោយសារគាត់ សំពាតឈាមឡើងខ្ពស់។ ហើយនៅវេលារសៀលថ្ងៃទី៤ មិថុនា នេះផងដែរ ខៀវសំផន កំពុងតែស្ថិត ក្នុងសភាពដុនដាបតែទោះជាយ៉ាងណា អតីតមេដឹកនាំរបបខ្មែរក្រហមដែលមានអាយុ៨២ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងការពិនិត្យតាមដានពីក្រុមគ្រូពេទ្យ។
បើតាមសំដីរបស់អ្នកស្រី ខៀវ រតនា បានប្រាប់តាមទូរសព័្ទថា ឪពុករបស់អ្នកស្រីបានស្ពឹកមួយចំហៀងខ្លួន ហើយអណ្តាតរឹងនិយាយមិនរួច។ហើយអ្នកស្រីបានបន្តទៀតថា គេបានអនុញ្ញាតអោយម្តាយអ្នកស្រីចូលមើលឪពុកអ្នកស្រីតែពេលថ្ងៃប៉ុណ្ណោះ។
ដោយ: ហេង សំបូរ