រូបភាពពីកោះសន្តិភាព
ផ្សារធំថ្មីជាផ្សារដែលនៅកណ្តាលទីក្រុងទេសចរណ៏សៀមរាប ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ នៅតែបន្តការកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃ ហើយបញ្ហានេះបានកើតឡើងអស់រយ:ពេលយូរខែរ ឆ្នាំមកហើយ។
ហើយក្រុមសមត្ថកិច្ចបានធ្វើការចោតប្រកាន់ទៅលើគណ:កម្មធិការផ្សារ ពួកគេបានយកចំណតម៉ូតូ ចំណតរថយន្តរបស់ផ្សារទៅពុះលក់ជាតូបអោយអាជីវករ ហើយពួកគេមិនខ្វល់ពីផលប៉ះពាល់ផ្សេង ទើបធ្វើអោយអតិថិជនត្រុវបង្ខំចិត្តយកម៉ូតូនិង រថយន្តរបស់គេទៅចតលើដងផ្លូវ ដែលជាហេតុធ្វើ អោយទ្រូងផ្លូវរួមតូចចង្អៀត។ ហើយការកកស្ទះចរាចរណ៏នេះគេសង្កេតឃើញមានជារៀងរាល់ថ្ងៃ ហើយជាប្រចាំនៅលើកំណាត់ផ្លូវមុខផ្សារលើធំថ្មីជាពិសេសពេលព្រឹក និងល្ងាច ពេលនោះហើយជា ពេលដែលមនុស្សម្នារច្រើនតាន់តាប់ចូលទិញនិង ទំនិញផ្សេងៗ