Posted by: SAMBOhengnews / Category:
កម្ពុជា,
ស៊ូដង់
រូបភាពពីកោះសន្តិភាព
ក្រោយពីបានចេញទៅបំពេញភារកិច្ចរយះពេលមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់ តំបន់ដាហ្វូរបែក ខាងត្បូងអាហ្រ្វិកពេលនេះបានមាតុភូមិនិវត្តន៏វិលត្រលប់មកប្រទេសកម្ពុជាបានដោយសុវត្ថិភាព។កាលពីថ្ងៃទី ១០មិថុនា ឆាំ្ន២០០៨ កន្លងមកនេះបន្ទាប់ពីចូលរួមក្នុងការបោសសំអាតមីនក្រោមការដឹក នាំរបស់ អង្គការសហប្រជាជាតិ(UN) ។
លោក ប្រាក់ សុខុន រដ្ខលេខាធិការនៃទីស្តីការគណ:រដ្ឋមន្ត្រីបានថ្លែងសា្វគមន៏ដំនើរត្រលប់ របស់កងកំលាំងបោសសំអាតមីន (K) 225។ ហើយលោកបន្តរទៀតថា" ក្រៅពីភារកិច្ចដោះមីន ផ្នែកមនុស្សធម៌ ក្រុម K-225 បានជួយក្នុងការចូលរួមសំអាតនៅក្នុងសកម្មភាពផ្សេងៗជាច្រើនដូចជាការផ្គត់ផ្គង់ទឹកសា្អតជាដើម។ ក្នុងរយ:ពេលដ៏ខ្លីខាងមុខនេះ កងកំលាំងកម្ពុជានឹងអាចចូលរួមក្នុងការរក្សាសន្តិ ភាពក្នុងក្របខណ្ឌ័អន្តរជាតិ និងរួមចំនែកផ្នែកមនុស្សធម៌នៅក្នុងពិភពលោកទៀតផង។