ការការពារសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
Posted by: SAMBOhengnews / Category: Cambodia
រូបភាពពីកោះសន្តិភាព
ដោយថ្ងៃបោះឆ្នោតជិតឈានមកដល់នៅទីបញ្ជាកាកងរាជអាវុថហត្ថរាជធានីភ្នំពេញ បានធ្វើការប្រជុំកងកំលាំងម៉ូតូប្រដេញនិងប្រជុំកងកំលាំងរាប់រយនាក់ ដើម្បីទទួលការណែនាំ សំរាប់ចុះបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ក្នុងខណ:ពេលដែលគណបក្សនយោបាយឃោសនារកសំលេងឆ្នោតរយ:ពេលមួយខែ ក្នុងទីក្រុងភ្នំពេញ។
លោកយ៉ា គឹមអ៊ី មេបញ្ជាការកងរាជអវុហត្ថរាជធានីភ្នំពេញបានមានប្រសាសន៏ក្នុងពេលនោះ ផងដែរថា កងកំលាំងទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្នួនអោយបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងកាតព្វកិច្ចចុះទៅការពារក្បួនឬការប្រជុំនៃគណបក្សនីមួយៗ ដែលត្រូវធ្វើសកម្មភាពឃោសនាសំលេងឆ្នោតនិងរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទិបួន នៅថ្ងៃទី២៧ កក្កដា ២០០៨ ខាងមុខនេះ។
Read more »