
ភា្នក់ងារកោះសន្តិភាពប្រគល់ប្រាក់ដល់លោកយាយ
ពីកោះសន្តិភាព
អំណោយជាទឹកប្រាក់ចំនួន២០ម៉ឺនរៀល ត្រូវបានភ្នាក់ងារកោះសន្តិភាពនាំយកទៅជូនដោយ ផ្ទាល់ដៃរួចហើយ ដល់លោកយាយលៀងរិនអាយុ៧៦ឆ្នាំ ដែលកំពុងរស់នៅយ៉ាងលំបាក ដោយមុខរបរជាអ្នកវាយថ្មនៅជើងភ្នំ ក្រាំងដីមាស ស្ថិតក្នុងភូមិត្រោតជើងកាលពីថ្ងៃទី៣១ កក្កដា។
ហើយអំណោយដែលជាទឹកប្រាក់ដ៏ថ្លៃថ្លានេះជាទឹកចិត្តរបស់សប្បុរសជនដែលរស់នៅអែនាយសមុទ្រហើយម្ចាស់អំណោយនោះឈ្មោះអ្នកស្រី ហេង គីមឡុងអាយុ៥៤ឆ្នាំ រស់នៅរដ្ឋកាលីហ្វរ័នី ញ៉ាសហរដ្ឋអាមេរិក។
គួរំលឹកផងដែរថាចំពោះជីវិតផ្ទាល់របស់លោកយាយផ្ទាល់បានចុះផ្សាយនៅលើទំពរ័កាសែត កោះសន្តិភាពច្បាប់មុនស្តីពីទុក្ខលំបាក និងរស់នៅយ៉ាងវេទនាពីជីវិតលោកយាយលៀង រិន អាយុ៧៦ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅតែខ្លួនមួយហើយប្រកបរបរចិញ្ចឹមជីវិតជាអ្នកវាយថ្មភ្នំលក់ ហើយអ្នកស្រីមានការអាណិតអាសូរដល់ជីវិតចាស់ជរា ប្រឹងរស់យ៉ាងលំបាកបែបនេះ ទើបអ្នក ស្រីផ្ញើរនៅទឹកប្រាក់ចំនួន២០ ម៉ឺនរៀលនេះ តាមរយ:បងប្អូននៅភ្នំពេញ និងបន្តតាមរយ:ភ្នាក់ ងារកោះសន្តិភាពដើម្បីផ្តល់ជូនលោកយាយសំរាប់តំរូវការទិញអង្ករ និងម្ហូបអាហារសំរាប់ ចិញ្ចឹមជីវិត។
ក្រោយពីទទួលអំណោយទាំងនេះលោកយាយមានចិត្តត្រេកអរជាថ្មីទៀត និងបានលើកដៃ បួងសួងដល់វត្ថុសកិ័្តសិទ្ធក្នុងលោកសុំជួយតាមថែរក្សាបងប្អូនសប្បុរសជនទាំងអស់ឲ្យជួបតែ សេខក្តីសុខរកស៊ីមានបាន កុំបីឃ្លៀងឃ្លាតឡើយ។
インターハイ出場ならず!!
-
令和8年第54回熊本県高等学校総合体育大会柔道競技大会(インターハイ予選)が令和8年5月29,30日(金、土)に山鹿市総合体育館で開催された。
熊本中央高等学校柔道部(サンビスト)は29日の女子団体戦は九州学院に初戦で敗れた。
30日、女子個人戦では57kg級のみ3位入賞を果たした。
...
3 days ago