ធ្វើបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីដោយខ្មែររស់នៅសហរដ្ឋអាមេរិក

Posted by: SAMBOhengnews / Category:


សកម្មភាពពេលកំពុងតវ៉ា

យើងដឹងដែរហើយថាបញ្ហាប្រាសាទព្រះវិហាបានកើតឡើងជាយូរខែឆ្នាំមកហើយជាមួយកម្ពុជានិងភាគីខាងប្រទេសថៃ។ថ្មីៗនេះផងដែរប្រជាជនដែលរស់នៅសហរដ្ឋអាមេរិកហើយពួក គេមានឈាមជរ័ជាខ្មែរបានបង្ហាញទឹកចិត្តស្នេហាជាតិ ការពារទឹកដី កាពារបេតិកភ័ណ្ឌ ដែល ជាកេរបន្សល់ទុកមកពីបុព្វបុរសរបស់ខ្លួន។
បើតាមសំដីរាយការណ៏នាថ្ងៃទី១១ សីហាកន្លងទៅបានអោយដឹងថា ពលរដ្ឋអាមេរិកាំងដើម កំនើតខ្មែរដែលរស់នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី បានប្រមូលផ្តុំគា្នធ្វើបាតុកម្មតវ៉ាមួយនៅមុខ ស្ថានទូតថៃ ដោយមានការលើកទង់ជាតិកម្ពុជាគ្រវីលើកបដា ថ្កោលទោសភា្ជប់ដោយរូបភាព ទាហានសៀមដែលចូលមកកាន់កាប់តំបន់ប្រាសាទព្រះវិហារផង។ហើយអ្វីដែលគេស្តាប់ឮនោះគឺសម្លេងក្មេងៗបានស្រែកថ្កោលទោស ទាមទារកយុត្តិធម៌និងសុខសន្តិភាព។
យោងតាមប្រភពរបស់វិទ្យុងាស៊ីសេរីបានអោយដឹងពិសកម្មភាពរបស់បាតុកម្មតវ៉ានោះថា ក្នុងចំណោមបាតុករខ្មែរប្រមាណ៣៥០នាក់ ដែលបានទៅតវ៉ានៅមុខស្ថានទូតថៃលោកថូ ម៉ាស់កែវ អគ្គហិរញ្ញិកនៃសហគមន៏អង្គរបានមានប្រសាសន៏សម្តែងនូវគោលបំណងនសការត វ៉ាថា”ខ្ញុំគឺមកពីសហគមន៏អង្គរ ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនិងម៉ារីឡែន។ការធ្វើបាតុកម្ម នេះគឺមានគោលបំណងបីសំខាន់បំផុតគឺ ទី១យើងសុំឲ្យរដ្ឋាភិបាលថៃទទួលស្គាល់នូវច្បាប់ របស់ខ្លួនដែលបានស៊ីញេនៅថ្ងៃទី៧ ខែ៧ឆ្នាំ២០០៨។ទី២គឺចង់ឲ្យរដ្ឋាភិបាលថៃដកកងទព័ ចេញពីទឹកដីខ្មែរនៅទល់ដែននិងចេញពីប្រាសាទព្រះវិហារ។ទី៣គឺ យើងមិនចង់អោយមានស ង្រ្គាម។ចំពោះបាតុកម្មទាំងអស់ដែលចូលរួមគឺបានសម្តែងនូវគោលបំណងរបស់ខ្លួនគឺមិនចង់ អោយកើតមានសង្គ្រាមនិងចង់អោយថៃដកទព័ចេញពីតំបន់ប្រាសាទព្រះវិហារ។


0 comments: