ពិធីសម្ភោធន៏អគាររោងជាងបច្ចេកទេសក្នុងពន្ធានាគាក្រុងព្រះសីហនុ
Posted by: SAMBOhengnews / Category: Cambodia, Sihanouk Ville
ទិដ្ឋភាពនៅក្នុងពន្ធនាគាក្រុងព្រះសីហនុ
កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០០៨ នៅពន្ធានាគាក្រុងព្រះសីហនុបានបើកពិធីសំម្ភោធន៏អគា រោងជាងបច្ចេកទេសសំរាប់អ្នកពិរដ្ធជនក្រោមអធិប្បតេយ្យភាពលោកឪពុក ចន វិសរ័ ដែលជាអធិកានៃសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះ សីហនុហើយជាដំណាងមូលនិធិដុន បូស្កូ ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមស្បោង សារាត់ជាអភិបាលរងក្រុងព្រះសីហនុ ឯកឧត្តមប្រាក់ ស៊ីហារ៉ា មន្រ្តីអ្នកមុខអ្នកការនិងលោកគ្រូ អ្នកគ្រូសាលាបច្ចេកទេសដុនបូស្កូក្រុង ព្រះសីហនុទាំងអស់។
ហើយនៅក្នុងពិធីនោះលាកឪពុកអធិកាចន វិសរ័បានមានប្រសាសន៏ថា” ដោយយល់ ឃើញភាពជាក់ស្តែងពេលដែលពីរដ្ធជន នៅក្នុងពន្ធនាគានេះពេលពួកគេរួចផុតទោសរួចហើយចាកចេញគ្មានមុខរបរអ្វីសំរាប់ប្រកបចិញ្ចឹមជីវិត ពួកគេនឹងដើរនូវផ្លូវដើមរបស់ពួកគេ ដែលធ្វើអោយពួកគេត្រូវជាប់ទោសសាជាថ្មី ហើយពេលនេះដោយយល់ឃើញជាក់ស្តែងទើប ទើបសាលាបច្ចេកទេសដុនបូស្កូក្រុងព្រះហនុ បានសំរេចថាសាងសង់រោងជាងនេះឡើងដើម្បី អោយពួគគេជុំនាញសំរាប់ប្រកបរបរចញ្ចឹមជីវិតពេលពួគគេចេញទៅខាងក្រៅ។ ហើយលោក បានមានប្រសាសន៏ទៀតថា ចំពោះអគារដែលទើបនិងសាងសង់មានមួយអគារមានចំនួន ប្រាំបន្ទប់គឺ គឺបីបន្ទប់ជារោងជាង មួយបន្ទប់ជាការិយាលយ័សិក្សា និងមួយបន្ទប់ឃាំ្លងសំរាប់ដាក់ឥវ៉ាន់ ហើយសំរាប់តំលៃសាងសង់គឺអស់ចំ នួន ២០៩៥៣ដុល្លាសហរដ្ឋអាមេរិក។ហើយប្រាក់ទាំងអស់នេះបានមកពីមូលនិធិដុន បូស្កូ”។
ជាកិច្ចបញ្ចប់នៃកម្មវិធីលោកស្បោង សារ៉ាត់បានមានប្រសាសន៏ថ្លែងអំណគុណចំពោះសាលា បច្ចេកទេសដុនបូស្កូក៏ដូចជាមូលនិធិដុន បូស្កូដែលបានសាងសង់រោងជាងក្នុងពន្ធនាគាក្រុង ព្រះសីហនុយើងនេះ។
ហើយពេលនេះប្អូនៗអាចរៀននូវជុំនាញផ្ទាល់ខ្លួន ហើយខ្ញុំសង្ឃឹមថា ពេលប្អូនៗចេញទៅវិញអាចយកចំណេះនេះប្រកបរបរចិញ្ចឹមជីវិតសំរាប់អនាគត។