ការប្រលងជ្រើសរើសសិស្សរបស់សាលាបច្ចេក្ខទេសដុនបូស្កូ ក្រុងព្រះសីហនុ
Posted by: SAMBOhengnews / Category: Cambodia, Don Bosco
សកម្មភាពផ្សេងៗរបស់កាប្រលង
ដោយឆ្លងកាត់ការដាក់ពាក្យនិងការធ្វើសម្ភាសន៏អស់រយ:ពេលបួនថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០០៨ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០០៨ ថ្មីៗនេះហើយនៅថ្ងៃទី២២ ខែសីហានេះដែរគឺជាថ្ងៃដែលបេក្ខជនត្រូវប្រលងចូលរៀន នៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ។ហើយការប្រលងនេះមានរយ:ពេលបួនបី ម៉ោងដែលចាប់ពីម៉ោង
៨ ព្រឹកដល់ម៉ោង១១ ថ្ងៃត្រង់ហើយពេលនេះបានបញ្ចប់ទៅដោយជោគជយ័។
ចំពោះបេក្ខជននិងបេក្ខនារីដែលបានមកដាក់ពាក្យឆ្លងកាត់ការសម្ភាសន៏និងធ្វើការប្រលងទាំងអស់មានចំនួន ៥០២៣នាក់
។មិនដឹងថាបេក្ខជនរឺក៏បេក្ខនារីប៉ុន្មាននាក់ទេដែលបានចូលរៀននៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុនោះទេ។
បើតាមសំដីរបស់លោកគ្រូ ញាន់ ភឿនដែលជានាយករងរបស់សាលាបច្ចេកទេសដុនបូស្កូក្រុងព្រះសីហនុបានមានប្រសាសន៏
ថា"បេក្ខជននិងបេក្ខនារីដែលចូលរួមប្រលងនៅថ្ងៃនេះមានចំនួន៥០២៣ នាក់ ហើយបេក្ខជននិងបេក្ខនារីដែលត្រូវជ្រើសរើសមានចំនួន១៨០ នាក់ ដែលត្រូវជ្រើសរើសអោយចូលរៀនតាមផ្នែកមួយចំនួន
ដូចជាផ្នែកលេខាធិកា ផ្នែកទំនាក់ទំនងសង្គម ផ្នែកអគ្គិសនី ផ្នែកយន្តសាស្រ្តរថយន្ត និងផ្នែកយន្តសាស្រ្តទូទៅ។ ហើយចំពោះលទ្ធផលនៃការប្រលងនិងចេញនៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០០៨ នេះឯង"៕
August 24, 2008 at 9:49 AM
Very good the pictures. Congratulations.
Where is your "Colombia Homework"