ពីធីប្រកួតកីឡាពណ៌របស់សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ

Posted by: SAMBOhengnews / Category: ,


ពិធីបំពាក់មេដាយដល់អ្នកដែលទទួលបានជយ័ជំនះ
ដើម្បីចូលរួមអបអរក្នុងវិសយ័កីឡា ក៏ដូចជាបំបាត់ភាពស្ពឹកស្រពន់ សំរាប់មនុស្សទូទៅ កាលពីថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នំា២០០៩កន្លងទៅនេះ នៅសាលាបចេ្ចកទេសដុនបូស្កូ ដែលមានទីតាំងនៅ ផ្លូវអូរប្រាំ សង្កាត់០៤ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុបានរៀបចំកម្ម វិធីបុណ្បកីឡាពណ៌ ដែលមានការចូលរួមពីណាក់លោកឪពុក ចន វីសឺ អធិការ លោកឪពុកសំណាង អធិការរង បងប្រុស លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ នៃសាលាបចេ្ចកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។
បើតាមសំដីរបស់លោកគ្រូ ញ៉ាន់ ភឿនដែលជាអ្នករៀបចំនិងជាអ្នកគ្រប់គ្រងកម្មវិធីបានមានប្រសាស ន៏ប្រាប់ពីអត្ថនយ័នៃបុណ្យកីឡាពណ៌នេះថា៖ បុណ្យកីឡាពណ៌នេះធ្វើជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ លោកឪពុកបូស្កូដែលជាមនុស្សដំបូងដែលមានគំនិតបង្កើតសាលាបចេ្ចកទេសនេះឡើង ហើយពេលនេះក៏បានរីកសាយពេញពិភពលោក ហើយម្យ៉ាងទៀតដើម្បីបង្កើតសាមគ្គីភាពរវាង ផ្នែកនីមួយៗ នៅក្នុងសាលាបច្ចេកទេស ដុនបូស្កូយើងនេះ ព្រោះថានៅសាលាបច្ចេកទេស ដុនបូស្កូ យើងនេះមាន៦ ផ្នែកខុសៗគ្នាដូចជា ផ្នែកទំនាក់ទំនងសង្គម ផ្នែកលេខាធិការ ផ្នែកជាងឡាន ផ្នែកជាងក្រឡឹង ផ្នែកអគ្គិសនី និងផ្នែកសណ្ឋាគា។ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមផ្នែកទាំងអស់ត្រូវចាប់ពណ៌ ក្នុងនោះមានបួនពណ៌ គឺពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង និងពណ៌ស៊ីជំពូរ ពេលចាប់ពណ៌រួចហើយម្នាក់ៗត្រូវចូលទៅកាន់ពណ៌រៀងៗខ្លួន។
ហើយចំពោះកីឡាវិញត្រូវធ្វើការប្រកួតតាមប្រភេទដូចជាៈ កីឡាបាល់ទាត់ បាល់បោះ បាល់ទះ សីដក់ រត់ប្រណាំង រត់បណ្តាក់ ទាញព្រត័ ចោលដុំដែក។ ហើយពណ៌ណាដែលទទួលបានជយ័លាភីលេខមួយ គឺទទួលបានមេដាយមាស លេខពីរទទួលបានមេដាយប្រាក់ លេខបីទទួលបានមេដាយសំរឹទ្ធ ។ ហើយពីធីនេះដែរត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយបំផុត។
ហេង សំបូរ


0 comments: