Posted by: SAMBOhengnews / Category:
Cambodia. Phnom Penh,
Ieng Thirit

អតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ នៃរបបខ្មែរក្រហម អាយុ ៧៦ឆ្នាំ អង្គុយនៅក្នុងសវនាការរបស់សាលាក្ដីខ្មែរក្រហម នាថ្ងៃទី ៩ កក្កដា ២០០៨
រូបភាពពីRFA
ជនត្រូវចោទ អៀង ធីរិទ្ធ នៅក្នុងសវនាការប្រឆាំងការឃុំខ្លួនបន្ថែម នាព្រឹកថ្ងៃអង្គារនេះ បានឆ្លើយតបដោយការខឹងសម្បាចំពោះការលើកឡើងដែលថា លោកស្រីមានជាប់ពាក់ព័ន្ធជាមួយក្រុមអតីតមេដឹកនាំខ្មែរក្រហមមួយចំនួន ដែលរួមមានអតីតប្រធានសភាខ្មែរក្រហម នួន ជា និង កាំង ហ្កិចអ៊ាវ ហៅ ឌុច ជាអតីតមេគុកទួលស្លែងនោះ។
ការថ្លែងបដិសេធនោះ គឺបានធ្វើឡើង បន្ទាប់ពីជំនួយការសហព្រះរាជអាជ្ញា គឺលោក សេង ប៊ុនឃាង បានថ្លែងក្នុងសវនាការថា មានភស្តុតាងជាច្រើនដែលបង្ហាញអំពីការជាប់ពាក់ព័ន្ធរបស់ អៀង ធីរិទ្ធ ជាមួយក្រុមអតីតមេដឹកនាំខ្មែរក្រហមដទៃទៀត និងការទទួលខុសត្រូវរបស់លោកស្រីចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនោះ។
ក៏ប៉ុន្តែ ជនត្រូវចោទ អៀង ធីរិទ្ធ ឆ្លើយបដិសេធទាំងខឹងសម្បា ដោយបាននិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផងយ៉ាងដូច្នេះថា ៖ «យកខ្ញុំទៅភ្ជាប់ជាមួយ ឌុច គឺមិនត្រូវជាដាច់ខាត ខ្ញុំគ្មានពាក់ព័ន្ធទេ ទៅស៊ើបមើលខ្លួនឯងទៅ ខ្ញុំគ្មានពាក់ព័ន្ធទេ។ កន្លងមក ខ្ញុំទៅផ្សាយវិទ្យុនៅហាណូយ ព្រោះនៅភ្នំពេញមានការទម្លាក់គ្រាប់បែក។ ផ្សាយវិទ្យុនៅហាណូយអស់ ៣ឆ្នាំ កូនសិស្សទៅតាមខ្ញុំរាប់រយនាក់។ នៅឆ្នាំ១៩៧៥ ខាងលោក ប៉ុល ពត គាត់ហៅខ្ញុំនិងក្រុមខ្ញុំចូលមកស្រុកវិញ មកតាមប្រទេសចិន ពេលនោះដោយមានសមមិត្តចិនអ្នកដឹកនាំមកស្រុកខ្មែរមុន ខ្ញុំក៏ជិះយន្តហោះពិសេសជាមួយសមមិត្តចិនម្នាក់ឯង ហើយស្អែកឡើងបានពួកក្មួយៗប្រុសស្រីទាំងអស់ហ្នឹងនាំគ្នាជិះកប៉ាល់ហោះមកដល់ស្រុកខ្មែរក្រោយខ្ញុំមួយថ្ងៃ។ ដូច្នេះខ្ញុំគ្មានជំពាក់ជំពិនអីជាមួយ នួន ជា អី ខ្ញុំគ្មានទេ ប៉ុន្តែ នួន ជា ធ្វើអី ខ្ញុំដឹង សម្លាប់មនុស្សយ៉ាងម៉េច ខ្ញុំដឹងទាំងអស់។ ខ្ញុំសូមជម្រាបប៉ុណ្ណឹង ខ្ញុំដឹងថា មនុស្សដែលស្លាប់ អ្នកណាជាអ្នកបញ្ជាឲ្យសម្លាប់ គឺ កាំង ហ្កិចអ៊ាវ អ្នកបញ្ជាឲ្យសម្លាប់ អាហ្នឹងខ្ញុំដឹង»។
សូមជម្រាបថា អៀង ធីរិទ្ធ អាយុ៧៧ឆ្នាំ បានរងការចោទលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលរួមមានអំពើមនុស្សឃាត ការសម្លាប់បំផុតពូជលើពលរដ្ឋនាអំឡុងរបបវាលពិឃាតខ្មែរក្រហម។
លោកស្រីត្រូវបានឃាត់ខ្លួនជាមួយប្តីរបស់លោកស្រី គឺលោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម និងបានជាប់ឃុំតាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក។
អៀង ធីរិទ្ធ តបចំពោះការចោទទៀតថា ៖ «កុំមកចោទខ្ញុំផ្ដេសផ្ដាស ខ្ញុំជាអ្នកមានពូជតាំងពីដើមមក ខ្ញុំមកចោទខ្ញុំថាជាឃាតករ ប្រយ័ត្នចុះនរក៧ជាន់ ងើបមិនរួច»។
ទោះបីជាយ៉ាងណាក៏ដោយ អៀង ធីរិទ្ធ ទទួលស្គាល់ថា គាត់ជាអតីតរដ្ឋមន្ត្រីសង្គមកិច្ចក្រសួងនិងទទួលស្គាល់ថា គាត់បានដឹងឮអំពីការស្លាប់មនុស្សក្នុងរបបខ្មែរក្រហមនោះផង។
ចំណែកឯមេធាវីការពារក្ដីឲ្យ អៀង ធីរិទ្ធ គឺលោកមេធាវី ផាត់ ពៅស៊ាង បានទាមទារដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំ ដោយដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ប៉ុន្តែនៅវេលាម៉ោង១ថ្ងៃដដែលនេះ អៀង ធីរិទ្ធ ត្រូវក្រុមសន្តិសុខនាំទៅកាន់មន្ទីរឃុំឃាំងវិញ ហើយសេចក្តីសម្រេចចំពោះបណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបន្ត ឬយ៉ាងណានោះ គឺនឹងត្រូវប្រកាសនៅវេលាក្រោយ៕
ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
VietNam

ទីតាំងកម្ពុជាក្រោម
លោក ស្រី សុធី តំណាងមិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខែត្រស្វាយរៀង ដែលកំពុងគេចខ្លួនដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិង ក្រុមគ្រួសារបានស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីសហគមន៏ជាតិនិង អន្តរជាតិជុំវិញការតាមរកចាប់ខ្លួនលោកសួរចម្លើយរបស់ក្រុម អាជ្ញាធរខែត្រស្វាយរៀង ដែលរួមសហការជាមួយអាជ្ញាធរវៀតណាម។
លោក ស្រី សុធី ដែលមានទីលំនៅអចិន្ត្រៃយ៍នៅឃុំទួលស្តី ស្រុកចន្ទ្រា ខែត្រស្វាយរៀង បានគេចខ្លួន កាលពីថ្ងៃទី២០ កុម្ភៈនេះ ទាក់ទងនឹងបញ្ហាសៀវភៅបីក្បាលនៅផ្ទះរបស់លោកដែលត្រូវញាតិសន្តាន មកពីទឹកដីកម្ពុជាក្រោម យកទៅជាមួយ។
លោក ស្រី សុធី មានប្រសាសន៍ដូច្នេះថា ៖ «បានសួរខ្ញុំថាសុខ សប្បាយដែរឬទេ? ខ្ញុំថាសុខសប្បាយទេ។ គាត់ប្រាប់ខ្ញុំថា មានគេ ២នាក់ឡើងពីហ្នឹងមកដើម្បីតាមដានរកចាប់ខ្ញុំនៅឯទីក្រុងភ្នំពេញ។ ផ្ដាំខ្ញុំថាកុំឲ្យចេញដើរពាសពេញឲ្យសោះ។ ខ្ញុំមកជ្រកកោននេះ គឺទី១ ចិត្តរបស់ខ្ញុំសុំឲ្យអង្គការសហប្រជាជាតិជួយសម្របសម្រួលដោះស្រាយ ជាមួយនឹងរាជរដ្ឋាភិបាល ឬមួយក៏អង្គការអន្តរជាតិ សូមឲ្យលោកជួយដោះស្រាយឲ្យខ្ញុំបាទ បានសេចក្ដីសុខចម្រើន ហើយវិលត្រឡប់ទៅផ្ទះវិញដោយសុខសុវត្ថិភាព កុំឲ្យមានការចាប់ខ្លួនអីតទៅទៀត។ ក៏ប៉ុន្តែនៅតែខ្លាចខ្ញុំមិនហ៊ានទេ ឲ្យទៅផ្ទះវិញមិនហ៊ានតែម្ដង»។
សូមរំឭកជូនថា ពលរដ្ឋខ្មែរក្រោម ១២នាក់ ដែលយកសៀវភៅបីក្បាលទៅជាមួយនោះ គឺមានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម សម្រាប់សិស្សថ្នាក់ទី៣ និងទី៤ សៀវភៅប្រជុំរឿងព្រេងខ្មែរកម្ពុជាក្រោម និងសៀវភៅទី៣ អំពីស្ត្រីខ្មែរកម្ពុជាក្រោម ដែលបានត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួននៅស្រុកថ្មសុរិន ខែត្រកំពង់គោ ដែលវៀតណាមហៅស្រុកឌឹកវ៉េ ខែត្រឡុងអាង កាលពីថ្ងៃទី១៥ កុម្ភៈ កន្លងមកនេះ បន្ទាប់ពីអ្នកទាំងនោះ មកចូលរួមក្នុងពិធីមង្គលការនៅឃុំទួលស្តី ស្រុកចន្ទ្រា ខែត្រស្វាយរៀង មក។
លោក ស្រី សុធី ឲ្យដឹងថា នៅថ្ងៃការតាមចាប់ខ្លួននោះ គឺចំពេលលោកកំពុងបំពេញបេសកកម្មនៅទីក្រុងភ្នំពេញ ហើយថាផ្ទះសម្បែងរបស់លោក បានត្រូវអាជ្ញាធរខែត្រស្វាយរៀង រួមសហការជាមួយភ្នាក់ងារវៀតណាម ធ្វើការឆែកឆេរដោយគ្មានការអនុញ្ញាតពីលោកឬភរិយាលោកជាមុនឡើយ។
ទាក់ទងនឹងសៀវភៅទាំងបីក្បាលនោះ លោក កឹម ប៊ុកកែវ ប្រធានរដ្ឋបាលនៃសមាគមមិត្តខ្មែរកម្ពុជាក្រោម ឲ្យដឹងថា គឺជាសៀវភៅដែលបោះពុម្ពផ្សាយក្នុងប្រទេសកម្ពុជា ដោយស្ថាប័នសមត្ថកិច្ចដែលមានការអនុញ្ញាតត្រឹមត្រូវ។
លោក កឹម ប៊ុកកែវ បន្តថា ដោយមានដើមកំណើតជាខ្មែរកម្ពុជាក្រោមស្រាប់ លោកគិតថា ការដែលខ្មែរក្រោមចង់ចេះដឹងអំពីវិជ្ជាខ្មែរនោះ គឺពុំមានអ្វីប្លែកទេ។ ចំណែកឯវៀតណាម តែងឆេកឆេរហាមឃាត់ជារហូតមក។
សូមរំឭកថា អតីតព្រះគ្រូចៅអធិការវត្តភ្នំដិន នៃខែត្រតាកែវ បានត្រូវចាប់ផ្សឹកដោយសម្តេចព្រះសង្ឃរាជ និងអាជ្ញាធរកម្ពុជា ហើយបញ្ជូនទៅឲ្យក្រុងហាណូយដាក់គុកកាលពីឆ្នាំ២០០៧ កន្លងទៅ ដោយមូលហេតុនៃការមានព្រឹត្តិបត្រនិងឯកសារផ្សេងៗ ផលិតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក្តី យើងពុំទាន់អាចរកសេចក្តីបញ្ជាក់ពីមន្ត្រីផ្លូវការណាម្នាក់នៃ ក្រសួងមហាផ្ទៃចំពោះហេតុការណ៍នេះ បានភ្លាមៗទេ៕
ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia.SihanoukVille,
Don Bosco

ពិធីបំពាក់មេដាយដល់អ្នកដែលទទួលបានជយ័ជំនះ
ដើម្បីចូលរួមអបអរក្នុងវិសយ័កីឡា ក៏ដូចជាបំបាត់ភាពស្ពឹកស្រពន់ សំរាប់មនុស្សទូទៅ កាលពីថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នំា២០០៩កន្លងទៅនេះ នៅសាលាបចេ្ចកទេសដុនបូស្កូ ដែលមានទីតាំងនៅ ផ្លូវអូរប្រាំ សង្កាត់០៤ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុបានរៀបចំកម្ម វិធីបុណ្បកីឡាពណ៌ ដែលមានការចូលរួមពីណាក់លោកឪពុក ចន វីសឺ អធិការ លោកឪពុកសំណាង អធិការរង បងប្រុស លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ នៃសាលាបចេ្ចកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។
បើតាមសំដីរបស់លោកគ្រូ ញ៉ាន់ ភឿនដែលជាអ្នករៀបចំនិងជាអ្នកគ្រប់គ្រងកម្មវិធីបានមានប្រសាស ន៏ប្រាប់ពីអត្ថនយ័នៃបុណ្យកីឡាពណ៌នេះថា៖ បុណ្យកីឡាពណ៌នេះធ្វើជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ លោកឪពុកបូស្កូដែលជាមនុស្សដំបូងដែលមានគំនិតបង្កើតសាលាបចេ្ចកទេសនេះឡើង ហើយពេលនេះក៏បានរីកសាយពេញពិភពលោក ហើយម្យ៉ាងទៀតដើម្បីបង្កើតសាមគ្គីភាពរវាង ផ្នែកនីមួយៗ នៅក្នុងសាលាបច្ចេកទេស ដុនបូស្កូយើងនេះ ព្រោះថានៅសាលាបច្ចេកទេស ដុនបូស្កូ យើងនេះមាន៦ ផ្នែកខុសៗគ្នាដូចជា ផ្នែកទំនាក់ទំនងសង្គម ផ្នែកលេខាធិការ ផ្នែកជាងឡាន ផ្នែកជាងក្រឡឹង ផ្នែកអគ្គិសនី និងផ្នែកសណ្ឋាគា។ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមផ្នែកទាំងអស់ត្រូវចាប់ពណ៌ ក្នុងនោះមានបួនពណ៌ គឺពណ៌ក្រហម ពណ៌ខៀវ ពណ៌លឿង និងពណ៌ស៊ីជំពូរ ពេលចាប់ពណ៌រួចហើយម្នាក់ៗត្រូវចូលទៅកាន់ពណ៌រៀងៗខ្លួន។
ហើយចំពោះកីឡាវិញត្រូវធ្វើការប្រកួតតាមប្រភេទដូចជាៈ កីឡាបាល់ទាត់ បាល់បោះ បាល់ទះ សីដក់ រត់ប្រណាំង រត់បណ្តាក់ ទាញព្រត័ ចោលដុំដែក។ ហើយពណ៌ណាដែលទទួលបានជយ័លាភីលេខមួយ គឺទទួលបានមេដាយមាស លេខពីរទទួលបានមេដាយប្រាក់ លេខបីទទួលបានមេដាយសំរឹទ្ធ ។ ហើយពីធីនេះដែរត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយបំផុត។
ហេង សំបូរ
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen

តំណាងពលរដ្ឋក្រុម៧៨ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន កាលពីថ្ងៃ៥ កុម្ភៈ ២០០៩
រូបភាពពីRFA
ប្រជាពលរដ្ឋនៅក្រុម៧៨ ក្បែរសហគមន៍ដីក្រហម ក្រុងភ្នំពេញ អំពាវនាវឲ្យស្ថាប័នរដ្ឋចេញប័ណ្ណកម្មសិទ្ធិដីក្រោយពេលដែលឃើញ ការដេញដោយបង្ខំនៅសហគមន៍ក្បែរខាងដោយសំណងមិនសមរម្យ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០០៩ តំណាងក្រុម៧៨ លោក ខេង សុរដ្ឋ អះអាងថា អ្នកចាកចេញពីកន្លែងជុំវិញក្រុម៧៨ មានសហគមន៍សំបុកចាប សហគមន៍ដីក្រហម និងមានក្រុម៧៨ មួយចំនួន សុទ្ធតែបានបណ្តេញដោយហិង្សាបន្ទាប់ពីការចរចាដោះដូរដីធ្លីមិនឯកភាព តម្លៃ។
លោក ខេង សុរដ្ឋ បន្តថា សុំឲ្យអាជ្ញាធរធ្វើប័ណ្ណដីតាមលិខិតអន្តរាគមន៍របស់ប្រធានរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០០៨ ៖ «គេ ទាមទារតវ៉ាពីសិទ្ធិរស់នៅ យើងចោទថាគេប្រឆាំង ហើយការធ្វើបែបនេះគឺខ្ញុំភ័យខ្លាចមែនទែនដោយសារតែខ្ញុំបានឃើញ កន្លែងផ្សេងៗដែលគេចេះតែចោទប្រកាន់អ៊ីចេះអ៊ីចុះទៅ។ អាស្រ័យហេតុនេះហើយបានយើងខ្ញុំថ្ងៃនេះបង្ហាញអំពីលិខិតអន្តរាគមន៍ នេះផង និងសូមសំណូមពរដល់បណ្ដាអង្គការនានាផងដើម្បីជួយធ្វើយ៉ាងណាជួយ ឲ្យប្រជាជនក្រុម៧៨នេះមានសិទ្ធិរស់នៅពេញលេញដូចគេដូចឯង កុំឲ្យចេះតែចោទប្រកាន់ថា យើងខ្ញុំនេះរស់នៅអនាធិបតេយ្យ»។
អ្នកស្រី អ៊ុក មករា បានអះអាងថា ការបណ្តេញសហគមន៍សំបុកចាបនិងសហគមន៍ដីក្រហមនៅជាប់ក្រុម៧៨នេះជា មេរៀនធ្វើឲ្យអ្នកស្រុករស់នៅក្រុម៧៨ភ័យព្រួយអាចជួបហេតុការណ៍ដូច គ្នាដោយអាជ្ញាធរសាធារណៈបានចោទកន្លងមកថា ពួកគេរស់នៅអនាធិបតេយ្យហើយធ្វើការបណ្ដេញចេញដោយពួកគេមិនមានប័ណ្ណ កាន់កាប់ដី។
តំណាងរាស្រ្តចុះស្តាប់ហេតុការណ៍ផ្ទាល់ លោកស្រី មូរ សុខហួរ បានផ្តល់យោបល់ទៅអ្នកភូមិក្រុម៧៨ថា គួរតែនាំគ្នាដាក់លិខិតស្នើសុំទៅស្ថានទូតប្រទេសអាលឺ្លម៉ង់និង ប្រទេសហ្វាំងឡង់ឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាធ្វើបញ្ជីដីធ្លី ជូនអ្នកភូមិក្រុម៧៨ ដោយប្រទេសទាំងពីរនោះជាម្ចាស់ថវិកាផ្តល់ឲ្យចុះបញ្ជីដីធ្លីនៅ កម្ពុជា។
រីឯតំណាងរាស្រ្តភ្នំពេញ លោក ហូ វណ្ណ មានប្រសាសន៍ថា ក្រុម៧៨ត្រៀមការពារផលប្រយោជន៍ខ្លួននេះត្រឹមត្រូវដោយទង្វើរបស់ អាជ្ញាធរកន្លងមកធ្វើការផ្អៀងទៅរកកិច្ចការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាជន។ ទង្វើនោះអាចជះឥទ្ធិពលភ័យខ្លាចសម្រាប់អ្នកទន់ខ្សោយដែលច្បាប់ ត្រូវជួយការពារអ្នកស្រុក។
មន្រ្តីសមាគមអាដហុក លោក ចាន់ សាវ៉េត និងមន្រ្តីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ម៉ម សុធី មានប្រសាសន៍ដូចគ្នាថា ក្រុម៧៨នោះអាចប្រឈមនឹងការរុះរើនាពេលខាងមុខដោយជុំវិញក្រុម៧៨ មានក្រុមហ៊ុន 7NG ថ្មីៗនេះដេញសហគមន៍ដីក្រហម និងក្រុមហ៊ុន ស៊ូស្រ៊ុន ដេញសហគមន៍សំបុកចាប ប៉ុន្តែអាជ្ញាធរគួរតែចរចាដោយសន្តិវិធីមុននឹងធ្វើការដោះដូរលំនៅឋាន អ្នកស្រុកនីមួយៗដោយប្រជាជនទាំងអស់មានការទទួលស្គាល់ពីអាជ្ញាធរ មូលដ្ឋានផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ដែលអាចសម្គាល់ពួកគាត់មានសិទ្ធិលើភោគៈដែលគេរស់នៅយូរឆ្នាំមក ហើយស្របច្បាប់។
តាមការអះអាងពីតំណាងក្រុម៧៨ថា បច្ចុប្បន្នមានប្រជាជនរស់នៅក្នុងក្រុមនោះ៨៨គ្រួសារលើផ្ទៃដីប្រមាណ១ហិកតារ៕
ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia.SihanoukVille,
Kbal Chay

តំបន់រមនីយដ្ឋានក្បាលឆាយក្រុងព្រះសីហនុ
ប្រ៊ុសស៊ែលៈ រាត្រីស្រមោលសមួយ បានប្រារពឡើង កាលពីខែកញ្ញាកន្លងទៅនេះ នាសាលដ៏ធំ ក្នុងឧស្យានមួយ នៃទីក្រុងប្រ៊ុសស៊ែលប្រទេសប៊ែលស៊ិក។ ការប្រារពពិធីនេះ ធ្វើឡើងដើម្បីប្រមូលថវិកាសាងសងអគារក្មេងកំព្រា នៅតំបន់ស្ទឹងឆាយ (ក្បាលឆាយ) ក្នុងក្រុងព្រះស៊ីហនុ។
លោក នួន ប៊ុនហេង ជាប្រធានសមាគមន៍មិត្ដភាពខ្មែរ ប៊ែលស៊ិក និងជាប្រធានមូលនិធិជួយក្មេងកំព្រា មានប្រសាសន៍ថា ដោយមើលឃើញពីភាពលំបាកវេទនា របស់ក្មេងកំព្រា នៅតំបន់រមណីដា្ឋន ក្បាលឆាយ និងមណ្ឌលទេសចរណ៍នានា ក្នុងក្រុងព្រះសីហនុ ទើបលោក រួមជាមួយបងប្អូនខ្មែរ រស់នៅប្រទេសប៊ែកស៊ិក បានរួបរួមគា្នឡើង ដើម្បីបង្កើតគំរោងសាងសងមជ្ឈមណ្ឌលក្មេងកំព្រានេះឡើង។
គំរោងសាងសងនេះនឹងត្រូវចំណាយអស់ប្រមាណទឹកប្រាក់ចំនួន៧ម៉ឺនដុលា្ល សំរាប់ជំហានដំបូង នាខែវិច្ឆិការនេះ។ ដើម្បីសំរេចគំរោងនេះ លោកនួន ប៊ុនហេងនិងក្រុមរបស់គាត់កំពុងតែស្វះ ស្វែងរកថវិកាពីសំនាក់សប្បុរសជនខ្មែរ និងបរទេសដើម្បីអោយចប់សព្វគ្រប់នាឆ្នាំក្រោយ។ លោក បញ្ជាក់ថា បនា្ទប់ពីសាងសង់រួច មជ្ឈមណ្ឌលនេះ នឹងប្រមូលផ្តុំក្មេងកំព្រាទាំងនោះដោយផ្ដល់កន្លែងសា្នក់នៅសមរម្យ អាហារ រៀនសូត្រ និង ជំនាញមួយចំនួនដូចជា កាត់ដេរ ចញ្ចឹមសត្វ និងចំលាក់។
ដោយមានសេចក្កតីអាណិតនិងស្រលាញ់ក្មេងៗ លោក នួន ប៊ុនហេងនិយាយថា៖ «យើងនឹងព្យាយាម អប់រំក្មេង ទាំងនោះអោយកា្លយជាពលរដ្ឋល្អក្នុងសង្គម ដែលអាចពឹងពាក់លើខ្លួនឯងបាន។»
អ្នកស្រី យិន សុវណា្ណ គណនេយ្យករគំរោងសាងសង់ មជ្ឈមណ្ឌលនេះ មានប្រសាសន៍ថា ប្លង់អគារនេះ សង់ពីបេតុងលើផ្ទៃដី ទំហំបណោ្ដយ១២០ម៉ែត្រ ទទឹង ២០ម៉ែត្រ ដែលមានកំពស់ពីរជាន់។ គណនេយ្យកររូបនេះ បន្ថែមទៀតថា អគារនឹងបែងចែកចេញជា បន្ទប់សំរាប់ក្មេងគេង ការិយាល័យសំរាប់បុគ្គលិកធ្វើការ បន្ទប់បាយ និងទីធា្លសំរាប់ក្មេងរត់លេង។
ជាមួយនឹងទឹកចិត្តស្រដៀងគ្នានេះ មានមិត្ដបរទេសមួយចំនួន ក៏ដូចជា អង្គការសប្បុរសជនខ្លះ បានសន្យា នឹងជួយដល់គំរោងនេះ ប៉ុន្ដែគេចាំមើល ការសាងសង់អគារសិន។ លោកស្រី យិន សុវណា្ណ បញ្ជាក់ថា៖ «លុយសំរាប់ ជួយចិញ្ចឹមអប់រំក្មេង មិនមានបញ្ហាចោទឡើយ ដោយឡែកចំនុចដែលសំខាន់គឺថវិកាសាងសង់អគារ»។
ភារៈធារីស្ដីទីនៃសា្ថនទូតខ្មែរប្រចាំប្រទេសប៊ែស៊ិក លោក នង សាកល ប្រាប់អោយដឹងថា លោកមានការសប្បាយ ចិត្ដ និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្ដ របស់ប្រជាពលរដ្ឋខ្មែរ នៅប៊ែលស៊ិកទាំងអស់ ដែលបានចូលរួម អភិវឌ្ឍន៍ប្រទេស តាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល កម្ពុជា។
លោក ភារៈធារីស្ដីទី បានបន្ដថា ទោះបីជាពួកគាត់បានសុខសប្បាយហើយក្ដី ប៉ុន្ដែ ពួកគាត់នៅតែ នឹកឃើញពីគ្រា លំបាក ដែលជំរុញទឹកចិត្ដគាត់ នឹកដល់ស្រុកកំនើត។ ពួកគាត់បានជួយកសាង សាលារៀន ជីកអណ្ដូងទឹក ធ្វើសា្ពន់ ថា្នល់ជាច្រើន រួចមកហើយ។
លោក នួន ប៊ុនហេង ជាប្រធានគំរោងបាន សំណូមពរដល់រាជរដា្ឋភិបាលថ្មីនេះ មេតា្ដដាក់ជាគោលនយោបាយ បន្ថែមទៀតក្នុងការជួយលើកកំពស់ក្មេងអនាថា ក្មេងកំព្រា ជនពិការ ដើម្បីឲ្យពួកគាត់មានអនាគត់ល្អ និងឈាន ទៅដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសទាំងស្រុង។
ដកស្រង់ពីKhmer News
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen

៣០-០១-២០០៩: ក្មេងប្រុសដែលត្រូវគេជម្លៀសចេញពីតំបន់ដីក្រហមបរិភោគអាហារក្នុង ជម្រកបណ្ដោះអាសន្ននៅមុខបុរីសន្តិភាពក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ
ដកស្រង់ពីRFA
គ្រួសារជាច្រើនរស់នៅក្នុងរោងភួយ កន្ទេល ក្រណាត់តង់ បិទបាំងជាជម្រក នៅមុខបុរីសន្តិភាពរបស់ក្រុមហ៊ុន 7NG ឲ្យដឹងថា កុមារជាច្រើនត្រូវបានជួយដោយអង្គការមិត្តសំឡាញ់ឲ្យបានទៅរៀនវិញ បន្ទាប់ពីការចាកចេញពីសហគមន៍ដីក្រហម។
ស្រ្តីឈ្មោះ ធឿន សុខ អះអាងថា កូនគាត់ត្រូវអង្គការមិត្តសំឡាញ់ជួយឲ្យបានចូលរៀនវិញហើយក្រោយពី ការបង្ខំឲ្យចាកចេញពីសហគមន៍ដីក្រហមឬភូមិ១៥ ៖ «ផ្ញើកូននឹងអង្គការគេហ្នឹង ឥឡូវរកកន្លែងនៅអត់ទាន់បានទេ»។
យុវជន ធឿន វាសនា សិស្សថ្នាក់ទី១០ វិទ្យាល័យបឹងត្របែក និយាយថា ក្រុមគ្រួសារគេរងនូវការបង្ខំឲ្យចេញហើយបង្ខំឲ្យទទួលយកផ្ទះនៅ ខណ្ឌដង្កោដែលនៅឆ្ងាយពីសាលារៀនរបស់គេ។
យុវជនថា ការរៀនរបស់គេមិនជាប់លាប់នាំឲ្យបារម្ភច្រើនដោយគ្មានលុយជួលម៉ូតូ ជិះទៅរៀនមួយថ្ងៃច្រើនម៉ឺនរៀលបានទេដោយគ្មានអង្គការណាមកជួយ ដឹកគេឲ្យបានទៅរៀនឡើយ។
យុវជន ធឿន វាសនា បាននិយាយថា ៖ «ខ្ញុំត្រូវការរៀនច្រើនជាពិសេស ភាសា។ មកនេះរៀនឯណាឆ្ងាយពីក្រុងចង់ងាប់ ហើយនៅនេះមិនទាន់មានសាលាទៀត ឃើញថាគ្រោងធ្វើសាលាមែន ប៉ុន្តែទោះជាគេធ្វើឆាប់ៗក៏គ្មានកម្រិតដែលខ្ញុំត្រូវរៀន»។
ស្រ្តីឈ្មោះ សុខុម ឲ្យដឹងថា ដោយខ្លាចមានការបណ្តេញជាថ្មីទៀតគាត់មិនបានឲ្យកូនទាំងអស់ទៅ អង្គការមិត្តសំឡាញ់យកទៅរៀនវិញទេ។
នាយិកាអង្គការមិត្តសំឡាញ់ លោកស្រី លី សុផាត មានប្រសាសន៍ថា អង្គការមានគម្រោងជួយកុមារ៣០នាក់ដែលបានចាកចេញពីដីក្រហមទៅបុរី សន្តិភាពមិនបានបន្តការរៀន ប៉ុន្តែមានឪពុកម្តាយខ្លះខ្លាចបែកកូនមិនឲ្យកូនមករៀនទេ រង់ចាំការដោះស្រាយជម្រកសិន។
បច្ចុប្បន្នអង្គការទទួលបានតែកុមារ២១នាក់ទេដែលរថយន្តដឹកពី កន្លែងស្នាក់នៅថ្មីនៅខណ្ឌដង្កោមករៀនតាមសាលារបស់គេវិញ ហើយអង្គការផ្តល់អាហារនិងកន្លែងស្នាក់នៅពេលថ្ងៃ។ លោកស្រីថាការជួយកុមារនោះគម្រោងពី១ខែដល់៣ខែប៉ុណ្ណោះ។
មេភូមិបុរីសន្តិភាព អ្នកស្រី សឺន យ៉ីគូ មានប្រសាសន៍ថា មកដល់ថ្ងៃនេះពលរដ្ឋ៩១គ្រួសារដែលក្រុមហ៊ុនសន្យាផ្តល់ផ្ទះបានមក ចុះឈ្មោះយកផ្ទះល្វែងស្ទើរតែអស់គ្នាហើយ។
អ្នកស្រីឲ្យដឹងថា មិនទាន់ដឹងចំនួនមនុស្សពិតប្រាកដក្នុងការមករស់នៅថ្មីនេះដោយពួក គេខ្លះចុះឈ្មោះនៅបុរីសន្តិភាព១ ខ្លះនៅបុរីសន្តិភាព២ ខ្លះនៅបុរីសន្តិភាព៣ ទើបការគ្រប់គ្រងមិនទាន់ច្បាស់លាស់។
អ្នកស្រីបន្តថា ក្នុងភូមិបុរីសន្តិភាពនេះមានអគារសិក្សាសម្រាប់ថ្នាក់បឋមនិង កំពុងសាងសង់អគារអនុវិទ្យាល័យមួយទៀត ហើយផ្សារសម្រាប់ទិញលក់អីវ៉ាន់ផ្សេងៗក៏កំពុងដំណើរការដែរ។
អ្នកស្រី សឺន យ៉ីគូ បានបញ្ជាក់ថា ៖ «ចុះឈ្មោះចូលសរុបទាំងអស់ ខ្ញុំឃើញនៅសល់តែ៦គ្រួសារទៀតទេក្នុងចំណោម៩១គ្រួសារ»។
កង្វះខាងទឹកស្អាត ភ្លើងអុជបំភ្លឺ អាក់ខានការសិក្សានិងខ្វះស្បៀងអាហារនៅបន្តមានទៀត។ ការទន្ទឹងរង់ចាំដោះស្រាយរបស់ក្រុមអ្នកជួលផ្ទះនៅភូមិ១៥ឬសហគមន៍ ដីក្រហមនៅតែបន្តរង់ចាំទៀតនៅមុខបុរីសន្តិភាពនាខណ្ឌដង្កោ។
នាយកក្រុមហ៊ុន7NG នៅតែព្យាយាមមិនឆ្លើយតបរាល់ការសុំបំភ្លឺនានាអំពីរឿងកើតឡើងទាំងឡាយនោះ។
សូមជម្រាបថា ចម្ងាយពីសហគមន៍ដីក្រហមឬភូមិ១៥ទៅកាន់បុរីសន្តិភាពនោះមានចម្ងាយជាង១៨គីឡូម៉ែត្រ៕
ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia.Phnom Phen

៣០-០១-២០០៩: ផ្ទះល្វែងដែលក្រុមហ៊ុន 7NG សង់ឲ្យពលរដ្ឋនៅតំបន់ដីក្រហមជាថ្នូរនឹងការបណ្ដេញចេញ
រូបភាពពីRFA
ក្រុមគ្រួសារជនរងគ្រោះមួយចំនួនដែលគេបានបណ្តេញដោយអំពើហិង្សានៅ តំបន់ដីក្រហមបានសុខចិត្តទទួលសំណើរបស់ក្រុមហ៊ុន 7NG បើទោះបីជាសំណើនោះបានផ្ទុយនឹងឆន្ទៈចង់បានរបស់ពួកគេក៏ដោយ។
តំណាងក្រុមគ្រួសារជនរងគ្រោះនៅតំបន់ដីក្រហម លោក ចាន់ វិចិត្រ បានមានប្រសាសន៍ថា ក្រុមគ្រួសារខ្លះដែលសុខចិត្តទទួលនោះ គឺដោយសារតែភាពបាក់ស្បាតមិនហ៊ានតស៊ូទាមទារនៅពេលដែលក្រុមហ៊ុន 7NG បានដាក់ឱសានវាទកំហិតចុងក្រោយនិងការអស់សង្ឃឹមថាគ្មានការជួយ ដោះស្រាយណាឲ្យប្រសើរជាងនេះ។
តំណាងក្រុមគ្រួសារជនរងគ្រោះ លោក ចាន់ វិចិត្រ បានថ្លែងថា ក្រុមហ៊ុន 7NG បានដាក់កំហិតឧសានវាទថា ចាប់ពីថ្ងៃទី៣១ មករា បើគ្មានអ្នកណានឹងព្រមទទួលយកផ្ទះល្វែងដែលក្រុមហ៊ុន 7NG សងជាថ្នូរនៅជាយក្រុងនោះទេ គឺក្រុមគ្រួសារជនរងគ្រោះនឹងលែងបានទទួលអ្វីសោះពីក្រុមហ៊ុន។
តំណាងក្រុមគ្រួសារជនរងគ្រោះដដែលបានថ្លែងថា ដោយសារតែបញ្ហាគាបបង្ខំនោះហើយទើបអ្នកភូមិច្រើនសិបគ្រួសារគិតថា ពួកគេគ្មានជម្រើសណាផ្សេងទៀតឡើយ។
លោក ចាន់ វិចិត្រ បានបញ្ជាក់ថា ៖ «ចំពោះក្រុមហ៊ុនគឺគេមាន ឱសានវាទមួយថា ឲ្យប្រជាពលរដ្ឋដែលនៅដីក្រហមដែលមានឈ្មោះនៅក្នុងបញ្ជី៨៥គ្រួសារ ឲ្យមកយកផ្ទះ ហើយបើមិនមកយកផ្ទះទេគេនឹងចាត់ទុកថាអសារបង់ គេមិនទទួលខុសត្រូវ។ គេបិទឱសានវាទហ្នឹងគឺថ្ងៃ៣១ហ្នឹង។ ដោយសារការគំរាមកំហែងបំភ័យខ្លាំងពេកទើបពួកគាត់ច្រើននាក់ដែរ គាត់បានព្រមទៅទទួលយកផ្ទះដែលគាត់មិនចង់បានដោយបង្ខំចិត្ត ហើយអ្នកខ្លះទៅយកផ្ទះនោះហើយត្រូវសូកលុយគេទៀតទើបបានផ្ទះ»។
លោក ចាន់ វិចិត្រ បានថ្លែងថា ឥឡូវនេះនៅសល់តែក្រុមគ្រួសារប្រមាណ៥០គ្រួសារទៀតតែប៉ុណ្ណោះដែល នៅតវ៉ាមិនព្រមទទួលយកសំណើក្រុមហ៊ុនបានដាក់ចុះនោះ។ ក្រុមអ្នកសេសសល់ប្រមាណ៥០គ្រួសារទាំងនោះនៅតែប្រកាន់យកជំហរ ស្នើសុំយកប្រាក់២ម៉ឺនដុល្លារដូចដែលក្រុមហ៊ុនបានសន្យានៅមុន ការរុះរើ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បានមានប្រសាសន៍ថា ក្រុមគ្រួសារដែលទទួលយកសំណងផ្ទះល្វែងបានត្អូញត្អែរថា ផ្ទះដែលក្រុមហ៊ុន 7NG ប្រគល់ឲ្យមិនមែនជាផ្ទះដែលគេអាចចូលទៅរស់នៅបានដូចធម្មតានោះ ឡើយ។
លោក ឈឹម សាវុធ បានមានប្រសាសន៍ថា ៖ «ការសង់ផ្ទះល្វែងជូនដល់ ប្រជាពលរដ្ឋរបស់ក្រុមហ៊ុន 7NG នៅបុរីសន្តិភាព២ហ្នឹង បើតាមការអះអាងរបស់ប្រជាពលរដ្ឋក៏ដូចជាការពិនិត្យផ្ទាល់របស់យើង ដែរ ផ្ទះហ្នឹងគេធ្វើវាអត់ជាលក្ខណៈស្ដង់ដារ ធ្វើឲ្យតែរួចៗហ្នឹង ព្រោះពិដានលើកន្លែងខ្លះមានលិចទឹក ខែភ្លៀងមកវាលិចទឹកចូលក្នុងផ្ទះហ្នឹង ហើយប្រព័ន្ធទឹកស្អាតប្រព័ន្ធអីអត់មានទាំងអស់ ហើយបើសិនជាប្រជាពលរដ្ឋដែលទទួលផ្ទះហ្នឹងចូលទៅរស់នៅលុះត្រាតែ គាត់មានថវិកាផ្ទាល់ខ្លួនគាត់ពីរបីពាន់ដុល្លារទៀតសម្រាប់ជួសជុល ផ្ទះហ្នឹងបានគាត់អាចទៅរស់នៅបានបច្ចុប្បន្ននេះ»។
សកម្មភាពប្រើអំពើហិង្សានិងការឈូសបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅ តំបន់ដីក្រហមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មករានោះ គឺរួមមានទាំងផ្ទះរបស់តារាកំប្លែងល្បីៗ៣នាក់ផងដែរ គឺផ្ទះតាសង់ស៊ីស ផ្ទះយាយអឿន និងលោក សង់ សេត។
នៅក្នុងសកម្មភាពប្រើអំពើហិង្សានោះទៀតដែរ អ្នកស្រុកជិត២០នាក់រួមទាំងស្ត្រីម្នាក់មានផ្ទៃពោះផងបានរងរបួស៕
ដកស្រង់ពីRFA
Read more »