ការសុំរបស់នាយករដ្ឋមន្រ្តីខ្មែរ អោយថៃដកទព័ចេញពីវត្តខ្មែរក្បែរប្រាសាទព្រះវិហារ
Posted by: SAMBOhengnews / Category: Cambodia, Thaiរូបភាពទាហានខ្មែរនិងទាហានថៃ
កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០៨ នេះលោកអគ្គមហាបតីតេជោ ហ៊ុន សែន បានសរសេរលិខិតមួយ ច្បាប់ជាផ្លូវការទៅកាន់នាយករដ្ឋមន្ត្រីថៃ សុំអោយមានការដកកងទព័ថៃពីវត្តកែវសិក្ខាគិរីស្វារ: ហោវត្ត ប្រាសាទព្រះវិហារ ដែលទាហានថៃមិនត្រឹមតែមិនដកចេញប៉ុណ្ណោះទេ តែនៅបានបង្កើនទព័ដល់ទៅ ៤០០ នាក់ហើយនៅពេលបច្ចុប្បន្ននេះ។
បើតាមសំដីរបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មានកម្ពុជា បានមានប្រសាសន៏ប្រាប់អ្នកកា សែតឲ្យដឹងថា លិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺផ្ញើរតាមរយ:ស្ថានទូតថៃនៅកម្ពុជា ក្រោយពេលមានការជួបប្រជុំសន្ទនាតាមទូរសព្ទ័រវាងលោកនាយករដ្ឋមន្ត្រីខ្មែរនិងថៃកន្លងទៅ។
ហើយលោកខៀវ កាញារិទ្ធបានមានប្រសាសន៏បន្តទៀតថា: សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាន៏ មកខ្ញុំដើម្បីប្រាប់ថា លោកទាំងពីរគឺបានជួបគ្នាហើយ។ ក្នុងការជួបគ្នាហ្នឹងគឺបានឈានដល់ចំណុចពី។ ទី១ ការប្រជុំនឹងសម្រេចធ្វើឡើងនៅថ្ងៃចន្ទ័ទី ២១ ហើយទីពីរ នាយករដ្ឋមន្ត្រីទាំងពីបានសន្យាថានឹង ប្រឹងប្រែងអស់ពីសម្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យសភាពការណ៏នៅស្ងៀមស្ងាត់។
ហើយលោកបានបញ្ជាក់បន្ថែមទៀតថា:ដែលយើងបន្ថែមមនុស្សហ្នឹង មិនមែនបន្ថែមអីទេ ពីព្រោះកន្លងមករុញគ្នាចុះឡើងហ្នឹង យើងរុញមិនឲ្យចូល គេរុញចូលមក ប៉ុន្តែអត់មានប្រើកាំភ្លើងទេ រុញតែដៃចុះឡើងទេ ។ ក្រោយមកក៏មិនដឹងដែរ គេដេកទាំងអស់គ្នានៅហ្នឹងទៅ ក្នុងវត្តហ្នឹង ប៉ុន្តែយើងចៀសបានគឺចៀសមិនឲ្យឆ្លងទៀត ។ បើឈានចូលដល់ទី២ បានន័យថាដល់ជណ្ដើរឬដល់កំផែងនេះ គឺខ្ញុំមិនអាចហ៊ានថាបានតើផលវិបាកវាយ៉ាងម៉េចទេ ? ប៉ុន្តែទី២ ថៃនឹងបាត់បង់អស់ភាពស្របច្បាប់របស់ខ្លួន ហើយនិងទី៣ ថៃនឹងដល់ជំហរមួយទៀតដែលថៃគឺអ្នកបំផ្លាញសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ពីព្រោះលក្ខន្តិកៈបានហាមមិនឲ្យសមាជិកនៃសមាគមនេះប្រើប្រាស់ កម្លាំងបាយដើម្បីដោះស្រាយទំនាស់ទេ។