
ពិធីបុណ្យសពលោកផាត់ សារឿន
រូបភាពពីកោះសន្តិភាព
មានករណីបាញ់សំលាប់មួយកើតឡើងនៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជា ហើយបណ្តាលអោយ មន្ត្រីជលផលម្នាក់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១រំលងអាទ្រាតឈានចូលថ្ងៃទី១៧ កក្កដា។
ហើយជនរងគ្រោះដែលស្លាប់នៅក្នុងអំពើបាញ់សំលាប់នេះមានឈ្មោះ ផាត់ សារឿនអាយុ៤០ មានទី លំនៅភូមិក្រាំងអំពិល ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត។បើតាមប្រភពពត៌មានបានប្រាប់ អោយដឹងថានៅយប់កើតហេតុនោះដោយទទួលច្បាស់ការណ៏ថាមានទូកជនជាតិវៀតណាម ចូលមក នេសាទខុសច្បាប់នៅក្នុងព្រំដែនទឹកសមុទ្រខ្មែរ ត្រង់ចំនុចភ្នំដូងដែលមានចំងាយពីខ្សែរបន្ទាត់ព្រំដែន ទឹកវៀតណាមចូលជ្រៅមកក្នុងដែនទឹកកម្ពុជាប្រមាណ៣គីឡូម៉ែតនោះមន្ត្រីជលផលខេត្តដែលមានគ្នា ចំនួន៥នាក់គឺ១-លោក យន់ វេហាអនុប្រធានផ្នែកបង្ក្រាបបទល្មើសនេសាទ២- លោកសោម សារឿន៣ -លោកជា សារ៉ន ៤-លោកផាត់ សារឿននិង៥-លោកម៉ៃ សឿ(ជាបុគ្គលិកអណ្តែត) បានចេញទៅអន្តរា គមន៏បង្រ្កាបភ្លាមៗនៅចំនុចកើតហេតុនោះ។ពេលដល់កន្លែងកើតហេតុភ្លាមលោកផាត់ សារឿននិង លោកជា សារ៉នបានហក់ចូលទូកនេសាទយួនដើម្បីបញ្ជាឲ្យបើកទៅដីគោក។
ប៉ុន្តែពេលកំពុងនាំទូកនេសាទយួនមកកាន់គោលដៅដើម្បីសាកសួរចម្លើយនោះ ស្រាប់តែមានកងទា មានម៉ារីនយួនបើកមកដល់ហើយធ្វើការបាញ់មកលើកំលាំងសម្ថកិច្ចរបស់ខ្មែរ ធ្វើអោយសា្លប់មន្ត្រីជល ផលឈ្មោះផាត់ សារឿនភ្លាមៗ។
令和8年7月24日(金)九州サンボ連盟顧問 原口謙一先生 サンボ教室
-
令和8年7月24日(金)、午前9時30分から午前11時30分まで熊本中央高等学校柔道場に原口謙一先生が来校され、技術指導を行って頂きます。
原口先生、よろしくお願い致します。
原口謙一先生
https://ja.wikipedia.org/wiki/%E5%8E%9F%E5%8F%A3%E8%AC%99%E...
1 week ago