ការប្តឹងរបស់គណបក្សប្រឆាំងទៅ(គ​ ជ​ ប)ចោទថាថៃឈ្លានពានទឹកដី

Posted by: SAMBOhengnews / Category:


កាលពីថ្មីៗទៅកន្លងទៅនេះសមាជិក គណបក្សសមរង្ស៊ីនៃប្រទេសកម្ពុជា បានទាមទាអោយរដ្ឋាភិបាលខ្មែរ ដាក់ ពាក្យបណ្តឹងបន្ទាន់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ(អ. ស. ប)ដើម្បីធានានូវបូរណភាពទឹកដីខ្មែរ។
យើងដឹងមកហើយថាបញ្ហាប្រាសាទព្រះវិហារបានកើតឡើងជាអស់ជាយូឆ្នាំមកហើយ ប៉ុន្តែមិនទាន់កើតហេតុជារឿងជំរូងជុំរ៉ាស់ខ្លាំងខ្លាណាស់ណាទេ ទើបតែថ្មីៗនេះបានកើតជារឿងក្តៅគគុកឡើងដែលទាហានឈុតខ្មៅនៃប្រទេសថៃបានចូលមកទឹកដីប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ដែលធ្វើប្រជាជននិងព្រះ សង្ឃដែលគង់នៅក្នុងវត្តនាំគ្នារត់ចេញពីវត្តនិងពីផ្ទះសំដែងព្រោះថាពួកគេមានការភយ័ខ្លាច។
គណបក្សប្រឆាំងបានចោទថា ការដែលប្រទេសថៃពង្រាយទ័ពនៅលើតំបន់ប្រាសាទព្រះវិហារ គឺជាការឈ្លានពាននិងជាការរំលោភលើបូរណភាពទឹកដីនៃប្រទេសខ្មែរ ហើយថា ជាការរំលោភបំពានលើគោលការណ៍ច្បាប់អន្តរជាតិ លើទឹកដីខ្មែរដែលបានកំណត់យ៉ាងច្បាស់តាមរយៈកិច្ចព្រមព្រៀងបារាំង- សៀមឆ្នាំ ១៩០៤ និងឆ្នាំ ១៩០៧ ។ក្រុមតំណាងរាស្ត្រពីគណបក្សប្រឆាំង បានសរសេរទៀតថា ប្រទេសសៀមបានរំលោភលើសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិទីក្រុង ឡាអេ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលបានសម្រេចឲ្យភាគីខ្មែរ ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។
ក្រុមតំណាងរាស្ត្រពីគណបក្សប្រឆាំង បានសរសេរទៀតថា ប្រទេសសៀមបានរំលោភលើសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិទីក្រុង ឡាអេ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលបានសម្រេចឲ្យភាគីខ្មែរ ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។
សមាជិកសភាគណបក្សសមរង្ស៊ី បានចោទទៀតថា ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដោយគូសផែនទីថ្មី ដោយដាក់តែតួប្រាសាទ និងសេចក្ដីថ្លែងការណ៍រួមរវាងឧបនាយករដ្ឋមន្ត្រីខ្មែរ សុខ អាន និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ណុបផាឌុន ប៉ាតាម៉ា គឺជាទង្វើខុសច្បាប់ និងមិនបានឆ្លងរដ្ឋសភា ហើយថា វាជាដើមហេតុដែលនាំឲ្យមានការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដី កម្ពុជាថែមទៀតផង ។


0 comments: