សាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ
ដោយយោងលើគោលជុំហរជាអង្គកាមិនរកប្រាក់កំរៃ និងមិនចំនុះរាជរដ្ឋាភិបាលមូលនិធិដុន
បូស្កូដែលបានប្រែក្លាយជាសាលាបច្ចេកទេសដុន បូស្កូដែលមានទីតាំងនៅភូមិ អូ៥ សង្កាត់៤
ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុយើងខ្ញុំសូមប្រកាសជូនដំណឹងដល់សិស្សានុសិស្សទាំងពីភេទដែល
ចង់បន្តការសិក្សានៅសាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុអោយបានជ្រាបពីចំនុចខ្លះៗដូចជា:
-ថ្ងៃទី១៨ដល់២១ខែសីហា ឆ្នាំ២០០៨លក់ពាក្យ ទទួលពាក្យ ធ្វើសម្ភាសន៏
-ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ ប្រលងវិញ្ញាសារសរសេរ
-ថ្ងៃទី២៩ ខែសីហារ ឆ្នាំ២០០៨ ប្រកាសលទ្ធផល
-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ បេក្ខជនប្រលងជាប់មកចុះឈ្មោះចូលរៀន
-ថ្ងៃ០៤ ខែកញ្ញា ឆ្នាំ២០០៨ បេក្ខជនជាប់បំរុងមកទំនាក់ទំនងបើមានកន្លែងទំនេរអាចចូលរៀនបាន
ជំនាញដែលអាចជ្រើសរើស
១- ផ្នែកយន្តសាស្រ្តទូទៅ(Machanincs) ថ្នាក់ទី៩ឡើងទៅ ចំនួន៥០នាក់
២- ផ្នែកអគ្គិសនី(Electricity)ថ្នាក់ទី៩ឡើងទៅ ចំនួន៥០នាក់
៣- ផ្នែកយន្តសាស្រ្តរថយន្ត(Automative)ថ្នាក់ទី៩ ឡើងទៅ ចំនួន៤៥នាក់
៤- ផ្នែកលេខាធិការ(Secretarial Course) ថ្នាក់ទី១២ឡើងទៅ ចំនួន៣០នាក់
៥- ផ្នែកទំនាក់ទំនងសង្គម(Social Communication) ថ្នាក់ទី១២ឡើងទៅ ចំនួន1០នាក់
៦- ផ្នែកសណ្ឋាគារ(Hotel School)ថ្នាក់ទី៩ឡើងទៅ ចំនួន៦០នាក់
លក្ខណ:សម្បត្តិរបស់បេក្ខជនមានដូចខាងក្រោម
១-ពិតជាក្រលំបាក ឬកំព្រាឪពុកម្តាយប្រាកដមែន។
២-ជាយុវជនដែលមានអាយុចាប់ពី១៥ដល់ ២០ឆ្នាំ កំរិតសិក្សាទាបបំផុតចប់ថ្នាក់ទី៩ដោយពិន្ទុ មិនទាបជាង៦០%គិតជាមធ្យម។
៣-ផ្នែកលេខាធិការយុវនារីមានអាយុមិនលើសពី២១ឆ្នាំ រៀនចប់ថ្នាក់ទី១២ ដោយពិន្ទុមិនទាប ជាង៦០%(គិតជាមធ្យមភាគ)ហើយចេះអាននឹងចេះសរសេរភាសាអង់គ្លេសុ។
៤-ចរិយាសម្បតិ្តល្អ ចេះអំនត់ ឧស្សាហ៏ព្យាយាម ចេះយោកយល់ ចេះគោរព។
៥-ស្រលាញ់វិជ្ជាជីវ: និងតាំងចិត្តរៀនដោយយកចិត្តទុកដាក់។
៦-គោរពនិងអនុវត្តន៏វិនយ័សាលាយ៉ាងខ្ជាប់ខ្ជួន។
៧-ពិតជាសិស្សនៅលីវ។
៨-មិនមានការសិក្សានៅមហាវិទ្យាលយ័ផ្សេង។
របៀបដាក់ពាក្យ
១-អាណាព្យាបាលត្រូវមកជាមួយនៅថ្ងៃដាក់ពាក្យ
២-ភ្ជាប់មកជាមួយនូវសំណុំលិខិតផ្លេងៗ
៣-ដាក់ពាក្យឲ្យត្រូវនិងកាលបរិច្ឆតដែលបានបញ្ជាក់
សំណុំលិខិតសំភាសន៏និងដាក់ពាក្យ
១-បំពេញប្រវត្តិរូប
២-លិខិតបញ្ជាក់ការសិក្សារឺកាតសិស្ស(ថតចម្លង១ច្បាប់រួមនិងច្បាប់ដើម)។
៣-សៀវភៅគ្រួសារ(ថតចម្លង១ច្បាប់រួមនិងច្បាប់ដើម)។
៤-ចំពោះសិស្សកាតូលិកត្រូវភ្ជាប់មកជាមួយនៅលិខិតបញ្ជាក់អំពីលោកបូជាចារ្យគ្រប់គ្រង គ្រឹស្តបរិសទ័ ឬនាយកសាលាដោយបញ្ជាក់អំពីស្ថានភាពគ្រួសាររបស់បេក្ខជន។
៥-រូបថតទំហំ៤x៦ចំនួន៣សន្លឹក(ថតថ្មី)
ការជ្រើសរើស:បេក្ខជនត្រូវឆ្លងកាត់ការសំភាសន៏ពីគណ:គ្រប់គ្រងសាលា និងប្រលង វិញ្ញាសារសរសេរចំនួន៤មុខវិជ្ជាដូចខាងក្រោមនេះ។
១-វប្បធម៌ទូទៅ ៣-គណិតវិទ្យា
២-ភាសារអង់គ្លេស ៤-គំនូរល្បងប្រាជ្ញា
ពត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ័លេខ ០៣៤ ៩៣៣ ៧៦៤
Email: donboscosville@yahoo.com
www.donboscosihanoukville.org
令和7年7月5日(土)原口謙一先生 熊本中央高等学校柔道部(女子高生サンビスト)練習参加報告
-
令和7年7月5日(土)、午前8時時から午前10時まで熊本中央高等学校柔道場に原口謙一先生が来校され、本校生に技術指導と練習をして頂きました。
ありがとうございました。
原口謙一先生、またよろしくお願い致します。...
4 hours ago