កិច្ចចរចារវាងខ្មែរនិងថៃមិនទាន់មានដំណោះស្រាយនៅឡើយទេ
Posted by: SAMBOhengnews / Category: Cambodia. Thai
ពត៌មានពីRFAខ្មែរ
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃបានជួបគ្នាជាច្រើនម៉ោង ជាងការរំពឹងទុកនៅគ្រាដែលទាហានខ្មែរនិងថៃត្រូវគេរាយការណ៍មកថា បានស្ថិតក្នុងលក្ខណៈត្រៀមប្រុងប្រយ័ត្នរៀងៗខ្លួន ។
ទាហានថៃអង្គុយលើផ្លូវនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
អគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង នាមប្រាឌីត បានប្រាប់អ្នកកាសែតថាកិច្ចចរចារបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ មិនទាន់បានទទួលជោគជ័យអ្វីនោះទេ ។
លោក ប៊ុនស្រាង នាមប្រាឌីត បានថ្លែងថាកងទាហាននៅតែស្ថិតក្នុងទីតាំងដដែលក្នុងតំបន់ប្រាសាទ ព្រះវិហារ ប៉ុន្តែចៀសវាងការប្រឈមមុខដាក់គ្នា ។
កម្ពុជានិងថៃបានបញ្ជូនកម្លាំងទៅប្រឈមមុខគ្នាឯតំបន់ប្រាសាទ ព្រះវិហារ គឺនៅបន្ទាប់ពីអង្គការយូណស្កូបានព្រមទទួលដាក់ប្រាសាទព្រះវិហារនោះ ចូលជាបេតិកភណ្ឌពិភពលោក ៕