គ្រាប់បែក២គ្រាប់ត្រូវគេរកឃីញដាក់បង្កៃក្បែរអគាររដ្ឋាភិបាលក្នុងក្រុងភ្នំពេញ
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
សមាជិកនៃក្រុមជំនាញផ្នែកគ្រាប់បែកពិនិត្យគ្រាប់បែកច្នៃដែលត្រូវ គេបង្កៃនៅមុខក្រសួងការពារជាតិក្នុងក្រុងភ្នំពេញ នាថ្ងៃទី២ មករា ២០០៩
រុបភាពពីRFA
គា្រប់បែកច្នៃពីរគ្រាប់ត្រូវបានសមត្ថកិច្ចរកឃើញនៅក្បែរអគារ រដ្ឋាភិបាលសំខាន់ៗ ២កន្លែងផ្សេងគ្នា គឺនៅក្បែរក្រសួងការពារជាតិ និងខាងកើតទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែមករានេះ។
ប្រភពពីមន្រ្តីកងរាជអាវុធហត្ថក្រុងភ្នំពេញបានឲ្យដឹងថា គ្រាប់បែកដែលជនមិនស្គាល់មុខដាក់បង្កៃនោះជាប្រភេទគ្រាប់បែក ច្នៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងស្នងការប៉ូលិសក្រុងភ្នំពេញ លោក ទូច ណារ៉ុថ នៅមិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយថា តើអ្នកណាជាអ្នកនៅពីក្រោយការបង្កៃគ្រាប់បែកច្នៃនោះ។
ការរកឃើញគ្រាប់បែកច្នៃចំនួនពីរកន្លែងនោះ គឺនៅមុនពេលដែលប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យជាតិលើកទី៣០ ដ៏ធំមួយគឺថ្ងៃ ៧មករា ដែលថ្ងៃបុណ្យនេះនៅមានទស្សនៈផ្ទុយគ្នានៅឡើយ ដោយមតិខ្លះលើកឡើងថា ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីការកាប់សម្លាប់ នៃរបបខ្មែរក្រហម ប៉ុន្តែមតិខ្លះទៀតនិយាយថា ជាថ្ងៃដែលកងទ័ពប្រទេសវៀតណាមចូលមកកាន់កាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា កន្លែងដែលសមត្ថកិច្ចខ្មែរបានរកឃើញគ្រាប់បែកដាក់បង្កៃពីរគ្រាប់ នោះ ក៏ជាទីដែលមានការផ្ទុះអាវុធមួយចំអិនកំពឹសរវាងចលនាកងទ័ពសេរី ជាតិកម្ពុជា ដែលហៅកាត់ថា CFF និងកងទ័ពរដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ២០០០៕
ដកស្រង់ពីRFA