Posted by: SAMBOhengnews / Category:
Cambodia,
Donbosco

សាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ
ដោយយោងលើគោលជុំហរជាអង្គកាមិនរកប្រាក់កំរៃ និងមិនចំនុះរាជរដ្ឋាភិបាលមូលនិធិដុន
បូស្កូដែលបានប្រែក្លាយជាសាលាបច្ចេកទេសដុន បូស្កូដែលមានទីតាំងនៅភូមិ អូ៥ សង្កាត់៤
ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុយើងខ្ញុំសូមប្រកាសជូនដំណឹងដល់សិស្សានុសិស្សទាំងពីភេទដែល
ចង់បន្តការសិក្សានៅសាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុអោយបានជ្រាបពីចំនុចខ្លះៗដូចជា:
-ថ្ងៃទី១៨ដល់២១ខែសីហា ឆ្នាំ២០០៨លក់ពាក្យ ទទួលពាក្យ ធ្វើសម្ភាសន៏
-ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ ប្រលងវិញ្ញាសារសរសេរ
-ថ្ងៃទី២៩ ខែសីហារ ឆ្នាំ២០០៨ ប្រកាសលទ្ធផល
-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ បេក្ខជនប្រលងជាប់មកចុះឈ្មោះចូលរៀន
-ថ្ងៃ០៤ ខែកញ្ញា ឆ្នាំ២០០៨ បេក្ខជនជាប់បំរុងមកទំនាក់ទំនងបើមានកន្លែងទំនេរអាចចូលរៀនបាន
ជំនាញដែលអាចជ្រើសរើស
១- ផ្នែកយន្តសាស្រ្តទូទៅ(Machanincs) ថ្នាក់ទី៩ឡើងទៅ ចំនួន៥០នាក់
២- ផ្នែកអគ្គិសនី(Electricity)ថ្នាក់ទី៩ឡើងទៅ ចំនួន៥០នាក់
៣- ផ្នែកយន្តសាស្រ្តរថយន្ត(Automative)ថ្នាក់ទី៩ ឡើងទៅ ចំនួន៤៥នាក់
៤- ផ្នែកលេខាធិការ(Secretarial Course) ថ្នាក់ទី១២ឡើងទៅ ចំនួន៣០នាក់
៥- ផ្នែកទំនាក់ទំនងសង្គម(Social Communication) ថ្នាក់ទី១២ឡើងទៅ ចំនួន1០នាក់
៦- ផ្នែកសណ្ឋាគារ(Hotel School)ថ្នាក់ទី៩ឡើងទៅ ចំនួន៦០នាក់
លក្ខណ:សម្បត្តិរបស់បេក្ខជនមានដូចខាងក្រោម
១-ពិតជាក្រលំបាក ឬកំព្រាឪពុកម្តាយប្រាកដមែន។
២-ជាយុវជនដែលមានអាយុចាប់ពី១៥ដល់ ២០ឆ្នាំ កំរិតសិក្សាទាបបំផុតចប់ថ្នាក់ទី៩ដោយពិន្ទុ មិនទាបជាង៦០%គិតជាមធ្យម។
៣-ផ្នែកលេខាធិការយុវនារីមានអាយុមិនលើសពី២១ឆ្នាំ រៀនចប់ថ្នាក់ទី១២ ដោយពិន្ទុមិនទាប ជាង៦០%(គិតជាមធ្យមភាគ)ហើយចេះអាននឹងចេះសរសេរភាសាអង់គ្លេសុ។
៤-ចរិយាសម្បតិ្តល្អ ចេះអំនត់ ឧស្សាហ៏ព្យាយាម ចេះយោកយល់ ចេះគោរព។
៥-ស្រលាញ់វិជ្ជាជីវ: និងតាំងចិត្តរៀនដោយយកចិត្តទុកដាក់។
៦-គោរពនិងអនុវត្តន៏វិនយ័សាលាយ៉ាងខ្ជាប់ខ្ជួន។
៧-ពិតជាសិស្សនៅលីវ។
៨-មិនមានការសិក្សានៅមហាវិទ្យាលយ័ផ្សេង។
របៀបដាក់ពាក្យ
១-អាណាព្យាបាលត្រូវមកជាមួយនៅថ្ងៃដាក់ពាក្យ
២-ភ្ជាប់មកជាមួយនូវសំណុំលិខិតផ្លេងៗ
៣-ដាក់ពាក្យឲ្យត្រូវនិងកាលបរិច្ឆតដែលបានបញ្ជាក់
សំណុំលិខិតសំភាសន៏និងដាក់ពាក្យ
១-បំពេញប្រវត្តិរូប
២-លិខិតបញ្ជាក់ការសិក្សារឺកាតសិស្ស(ថតចម្លង១ច្បាប់រួមនិងច្បាប់ដើម)។
៣-សៀវភៅគ្រួសារ(ថតចម្លង១ច្បាប់រួមនិងច្បាប់ដើម)។
៤-ចំពោះសិស្សកាតូលិកត្រូវភ្ជាប់មកជាមួយនៅលិខិតបញ្ជាក់អំពីលោកបូជាចារ្យគ្រប់គ្រង គ្រឹស្តបរិសទ័ ឬនាយកសាលាដោយបញ្ជាក់អំពីស្ថានភាពគ្រួសាររបស់បេក្ខជន។
៥-រូបថតទំហំ៤x៦ចំនួន៣សន្លឹក(ថតថ្មី)
ការជ្រើសរើស:បេក្ខជនត្រូវឆ្លងកាត់ការសំភាសន៏ពីគណ:គ្រប់គ្រងសាលា និងប្រលង វិញ្ញាសារសរសេរចំនួន៤មុខវិជ្ជាដូចខាងក្រោមនេះ។
១-វប្បធម៌ទូទៅ ៣-គណិតវិទ្យា
២-ភាសារអង់គ្លេស ៤-គំនូរល្បងប្រាជ្ញា
ពត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ័លេខ ០៣៤ ៩៣៣ ៧៦៤
Email: donboscosville@yahoo.com
www.donboscosihanoukville.org
Read more »
Posted by: SAMBOhengnews / Category:

កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០០៨យុវជនសាលេសស៊ានដែលតំណាងអោយប្រទេសកម្ពុជាបានវិលត្រលប់មកពីប្រទេសអូស្ត្រាលីនិងប្រទេស
ជាច្រើនទៀតលើសកលលោក។ក្រោយពីបំពេញភារកិច្ចអស់រយ:ពេល២០ថ្ងៃ គឺចេញដំនើរនៅថ្ងៃទី៤ខែ កក្កដាឆ្នាំ២០០៨ហើយត្រលប់មក វិញនៅថ្ងៃទី២៤ខែដដែល។
ចំពោះប្រធានបទនៃការចេញទៅបំពេញភារ:កិច្ចនៅក្រៅប្រទេសនេះគឺក្នុងគោលចំនងជួបជុំយុវជនសាលេសស៊ានទូទាំងពិភពលោក ផ្លាស់ផ្តូរនិងផ្សព្វផ្សាយវប្បធម៌គ្នាទៅវិញទៅមក។
បើតាមសំដីរបស់អ្នកគ្រូចាន់ ម៉ាឡាដែលជាអ្នកដឹកនាំក្រុមតំនាងអោយក្រុងព្រះសីហនុបាន មានប្រសាសន៏ថា នេះជាកិត្តិយស់សំរាប់ណាស់ដែលបានបំពេញភារ:កិច្ចដ៏ធំធេងនេះហើយ ខ្ញុំមានក្តីរំភើបជាខ្លាំដែលបានក្លាយជាដំនាងយុវជនសាលេសស៊ានប្រចាំប្រទេសកម្ពុជា។ហើយចំពោះ ដំនើរចេញទៅប្រទេសក្រៅនេះគឺខ្ញុំបានធ្វើដំនើរទៅប្រទេសជាច្រើនដូចជា ប្រទេស អូស្រ្តាលី ភីលីពីននិងថៃ។ចំពោះយុវជនសាលេស៊ានដែលជាដំនាងទាំងអស់គឺមានចំនួន៨ លាននាក់ហើយអ្នកទាំងអស់គឺមកពីបណ្តាប្រទេសទាំងអស់ជុំវិញពីភពលោក ចំពោះប្រទេស កម្ពុជាវិញគឺមានដំណាងទាំអស់ចំនួន៣៦ នាក់មកពីភូមិភាគនិងខេត្តខុសៗគ្នានៅក្នុងប្រទេស កម្ពុជា។ហើយអ្នកគ្រូបានបន្តទៀតថានេះជាលើកទីមួយរបស់ខ្ញុំដែលបានទៅឃើញប្រទេសអូស្រ្តាលី ហើយប្រទេសអូស្រ្តាលីគឺជាប្រទេស ជឿនលឿននិងរីកចំរើនខាងវិស័យសេដ្ឋកិច្ច អ្នកគ្រូសង្ឃឹមថាទៅថ្ងៃមុខប្រទេសកម្ពុជាយើងនិងមានការអភិវឌ្ឈដ៏ដូចនៅប្រទេសអូស្រា្តលី ដែរជាក់ជាពុំខាន។
Read more »
Posted by: SAMBOhengnews / Category:
Cambodia

នាយករដ្ឋមន្ត្រីហ៊ុន សែន
ពីRFAខ្មែរ
កាលពីថ្ងៃអង្គារទី២២ ខែកក្កដាម្សិលមិញនេះលោកនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាហ៊ុនសែន បានចោទប្រកាន់ប្រទេសថៃថា បានបំពានដោយខុសច្បាប់ ក្នុងកាបញ្ជូនទព័មកកាន់ទឹកដី ដែលមានជម្លោះ នៅតំបន់ប្រាសាទព្រះវិហារនោះ។
ហើយនៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើរទៅអោយអង្គយូណេស្កូនោះលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនទព័នោះ គឺមានការគំរាមកំហែងចំពោះសន្តិភាពក្នុងតំបន់។ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបានជូនដំណឹងដល់ប្រជាជនខ្មែរទូទាំងប្រទេសឲ្យដឹងថា ប្រទេសថៃកំពុងតែធ្វើការឈ្លានពានលើអធិបតេយ្យជាតិខ្មែរហើយ ។
ការជូនដំណឹងបានធ្វើឡើងជាផ្លូវការនៅថ្ងៃនេះតាមរយៈការចេញលិខិត មួយរបស់ក្រសួងការបរទេសខ្មែរ ដែលត្រូវបានបណ្តាញសារព័ត៌មាននានា រួមទាំងទូរទស្សន៍ជាតិផងដែរ បានធ្វើការផ្សាយដំណឹងភ្លាមៗដើម្បីឲ្យមតិសាធារណជនទូទៅបានជ្រាប ។
ក្រសួងការបរទេសខ្មែរបានឲ្យដឹងនៅក្នុងលិខិតនោះថា ប្រទេសថៃបានរំលោភលើបន្ទាត់ព្រំដែនអន្តរជាតិ ដែលបានគូរតាំងពីឆ្នាំ១៩០៨ ដោយគណៈកម្មការចម្រុះ រួមមានតំណាងមកពីប្រទេសសៀមនិងគណៈប្រតិភូនៃប្រទេសអាណាព្យាបាល មានប្រទេសបារាំងផងដែរ ដែលកាលនោះ បានតំណាងឲ្យប្រទេសកម្ពុជា ៕
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Thai

ពត៌មានពីRFAខ្មែរ
គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃបានជួបគ្នាជាច្រើនម៉ោង ជាងការរំពឹងទុកនៅគ្រាដែលទាហានខ្មែរនិងថៃត្រូវគេរាយការណ៍មកថា បានស្ថិតក្នុងលក្ខណៈត្រៀមប្រុងប្រយ័ត្នរៀងៗខ្លួន ។
ទាហានថៃអង្គុយលើផ្លូវនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
អគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង នាមប្រាឌីត បានប្រាប់អ្នកកាសែតថាកិច្ចចរចារបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ មិនទាន់បានទទួលជោគជ័យអ្វីនោះទេ ។
លោក ប៊ុនស្រាង នាមប្រាឌីត បានថ្លែងថាកងទាហាននៅតែស្ថិតក្នុងទីតាំងដដែលក្នុងតំបន់ប្រាសាទ ព្រះវិហារ ប៉ុន្តែចៀសវាងការប្រឈមមុខដាក់គ្នា ។
កម្ពុជានិងថៃបានបញ្ជូនកម្លាំងទៅប្រឈមមុខគ្នាឯតំបន់ប្រាសាទ ព្រះវិហារ គឺនៅបន្ទាប់ពីអង្គការយូណស្កូបានព្រមទទួលដាក់ប្រាសាទព្រះវិហារនោះ ចូលជាបេតិកភណ្ឌពិភពលោក ៕
Read more »
Posted by: SAMBOhengnews / Category:
Cambodia
Posted by: SAMBOhengnews / Category:
Cambodia,
Kam Pot

ពិធីបុណ្យសពលោកផាត់ សារឿន
រូបភាពពីកោះសន្តិភាព
មានករណីបាញ់សំលាប់មួយកើតឡើងនៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជា ហើយបណ្តាលអោយ មន្ត្រីជលផលម្នាក់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១រំលងអាទ្រាតឈានចូលថ្ងៃទី១៧ កក្កដា។
ហើយជនរងគ្រោះដែលស្លាប់នៅក្នុងអំពើបាញ់សំលាប់នេះមានឈ្មោះ ផាត់ សារឿនអាយុ៤០ មានទី លំនៅភូមិក្រាំងអំពិល ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត។បើតាមប្រភពពត៌មានបានប្រាប់ អោយដឹងថានៅយប់កើតហេតុនោះដោយទទួលច្បាស់ការណ៏ថាមានទូកជនជាតិវៀតណាម ចូលមក នេសាទខុសច្បាប់នៅក្នុងព្រំដែនទឹកសមុទ្រខ្មែរ ត្រង់ចំនុចភ្នំដូងដែលមានចំងាយពីខ្សែរបន្ទាត់ព្រំដែន ទឹកវៀតណាមចូលជ្រៅមកក្នុងដែនទឹកកម្ពុជាប្រមាណ៣គីឡូម៉ែតនោះមន្ត្រីជលផលខេត្តដែលមានគ្នា ចំនួន៥នាក់គឺ១-លោក យន់ វេហាអនុប្រធានផ្នែកបង្ក្រាបបទល្មើសនេសាទ២- លោកសោម សារឿន៣ -លោកជា សារ៉ន ៤-លោកផាត់ សារឿននិង៥-លោកម៉ៃ សឿ(ជាបុគ្គលិកអណ្តែត) បានចេញទៅអន្តរា គមន៏បង្រ្កាបភ្លាមៗនៅចំនុចកើតហេតុនោះ។ពេលដល់កន្លែងកើតហេតុភ្លាមលោកផាត់ សារឿននិង លោកជា សារ៉នបានហក់ចូលទូកនេសាទយួនដើម្បីបញ្ជាឲ្យបើកទៅដីគោក។
ប៉ុន្តែពេលកំពុងនាំទូកនេសាទយួនមកកាន់គោលដៅដើម្បីសាកសួរចម្លើយនោះ ស្រាប់តែមានកងទា មានម៉ារីនយួនបើកមកដល់ហើយធ្វើការបាញ់មកលើកំលាំងសម្ថកិច្ចរបស់ខ្មែរ ធ្វើអោយសា្លប់មន្ត្រីជល ផលឈ្មោះផាត់ សារឿនភ្លាមៗ។
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Thai

កាលពីថ្មីៗទៅកន្លងទៅនេះសមាជិក គណបក្សសមរង្ស៊ីនៃប្រទេសកម្ពុជា បានទាមទាអោយរដ្ឋាភិបាលខ្មែរ ដាក់ ពាក្យបណ្តឹងបន្ទាន់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ(អ. ស. ប)ដើម្បីធានានូវបូរណភាពទឹកដីខ្មែរ។
យើងដឹងមកហើយថាបញ្ហាប្រាសាទព្រះវិហារបានកើតឡើងជាអស់ជាយូឆ្នាំមកហើយ ប៉ុន្តែមិនទាន់កើតហេតុជារឿងជំរូងជុំរ៉ាស់ខ្លាំងខ្លាណាស់ណាទេ ទើបតែថ្មីៗនេះបានកើតជារឿងក្តៅគគុកឡើងដែលទាហានឈុតខ្មៅនៃប្រទេសថៃបានចូលមកទឹកដីប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ដែលធ្វើប្រជាជននិងព្រះ សង្ឃដែលគង់នៅក្នុងវត្តនាំគ្នារត់ចេញពីវត្តនិងពីផ្ទះសំដែងព្រោះថាពួកគេមានការភយ័ខ្លាច។
គណបក្សប្រឆាំងបានចោទថា ការដែលប្រទេសថៃពង្រាយទ័ពនៅលើតំបន់ប្រាសាទព្រះវិហារ គឺជាការឈ្លានពាននិងជាការរំលោភលើបូរណភាពទឹកដីនៃប្រទេសខ្មែរ ហើយថា ជាការរំលោភបំពានលើគោលការណ៍ច្បាប់អន្តរជាតិ លើទឹកដីខ្មែរដែលបានកំណត់យ៉ាងច្បាស់តាមរយៈកិច្ចព្រមព្រៀងបារាំង- សៀមឆ្នាំ ១៩០៤ និងឆ្នាំ ១៩០៧ ។ក្រុមតំណាងរាស្ត្រពីគណបក្សប្រឆាំង បានសរសេរទៀតថា ប្រទេសសៀមបានរំលោភលើសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិទីក្រុង ឡាអេ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលបានសម្រេចឲ្យភាគីខ្មែរ ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។
ក្រុមតំណាងរាស្ត្រពីគណបក្សប្រឆាំង បានសរសេរទៀតថា ប្រទេសសៀមបានរំលោភលើសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិទីក្រុង ឡាអេ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលបានសម្រេចឲ្យភាគីខ្មែរ ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។
សមាជិកសភាគណបក្សសមរង្ស៊ី បានចោទទៀតថា ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដោយគូសផែនទីថ្មី ដោយដាក់តែតួប្រាសាទ និងសេចក្ដីថ្លែងការណ៍រួមរវាងឧបនាយករដ្ឋមន្ត្រីខ្មែរ សុខ អាន និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ណុបផាឌុន ប៉ាតាម៉ា គឺជាទង្វើខុសច្បាប់ និងមិនបានឆ្លងរដ្ឋសភា ហើយថា វាជាដើមហេតុដែលនាំឲ្យមានការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដី កម្ពុជាថែមទៀតផង ។
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
Thai
រូបភាពទាហានខ្មែរនិងទាហានថៃ
កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០៨ នេះលោកអគ្គមហាបតីតេជោ ហ៊ុន សែន បានសរសេរលិខិតមួយ ច្បាប់ជាផ្លូវការទៅកាន់នាយករដ្ឋមន្ត្រីថៃ សុំអោយមានការដកកងទព័ថៃពីវត្តកែវសិក្ខាគិរីស្វារ: ហោវត្ត ប្រាសាទព្រះវិហារ ដែលទាហានថៃមិនត្រឹមតែមិនដកចេញប៉ុណ្ណោះទេ តែនៅបានបង្កើនទព័ដល់ទៅ ៤០០ នាក់ហើយនៅពេលបច្ចុប្បន្ននេះ។
បើតាមសំដីរបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មានកម្ពុជា បានមានប្រសាសន៏ប្រាប់អ្នកកា សែតឲ្យដឹងថា លិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺផ្ញើរតាមរយ:ស្ថានទូតថៃនៅកម្ពុជា ក្រោយពេលមានការជួបប្រជុំសន្ទនាតាមទូរសព្ទ័រវាងលោកនាយករដ្ឋមន្ត្រីខ្មែរនិងថៃកន្លងទៅ។
ហើយលោកខៀវ កាញារិទ្ធបានមានប្រសាសន៏បន្តទៀតថា: សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាន៏ មកខ្ញុំដើម្បីប្រាប់ថា លោកទាំងពីរគឺបានជួបគ្នាហើយ។ ក្នុងការជួបគ្នាហ្នឹងគឺបានឈានដល់ចំណុចពី។ ទី១ ការប្រជុំនឹងសម្រេចធ្វើឡើងនៅថ្ងៃចន្ទ័ទី ២១ ហើយទីពីរ នាយករដ្ឋមន្ត្រីទាំងពីបានសន្យាថានឹង ប្រឹងប្រែងអស់ពីសម្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យសភាពការណ៏នៅស្ងៀមស្ងាត់។
ហើយលោកបានបញ្ជាក់បន្ថែមទៀតថា:ដែលយើងបន្ថែមមនុស្សហ្នឹង មិនមែនបន្ថែមអីទេ ពីព្រោះកន្លងមករុញគ្នាចុះឡើងហ្នឹង យើងរុញមិនឲ្យចូល គេរុញចូលមក ប៉ុន្តែអត់មានប្រើកាំភ្លើងទេ រុញតែដៃចុះឡើងទេ ។ ក្រោយមកក៏មិនដឹងដែរ គេដេកទាំងអស់គ្នានៅហ្នឹងទៅ ក្នុងវត្តហ្នឹង ប៉ុន្តែយើងចៀសបានគឺចៀសមិនឲ្យឆ្លងទៀត ។ បើឈានចូលដល់ទី២ បានន័យថាដល់ជណ្ដើរឬដល់កំផែងនេះ គឺខ្ញុំមិនអាចហ៊ានថាបានតើផលវិបាកវាយ៉ាងម៉េចទេ ? ប៉ុន្តែទី២ ថៃនឹងបាត់បង់អស់ភាពស្របច្បាប់របស់ខ្លួន ហើយនិងទី៣ ថៃនឹងដល់ជំហរមួយទៀតដែលថៃគឺអ្នកបំផ្លាញសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ពីព្រោះលក្ខន្តិកៈបានហាមមិនឲ្យសមាជិកនៃសមាគមនេះប្រើប្រាស់ កម្លាំងបាយដើម្បីដោះស្រាយទំនាស់ទេ។
Read more »
Posted by: SAMBOhengnews / Category:
Cambodia

ឧ!ខ្មែរអើយចូរក្រោកឡើង ចូរលើកតំកើងប្រាសាទខ្មែរ
មានព្រះវិហារជាហូរហែរ ដូចនេះកូនខ្មែរគួរតែដឹង។
ព្រះវិហារជាប្រាសាទខ្មែរ ល្អល្អះម្លេះទេដែនលោកកា
យូលង់មកហើយខ្មែរបានចារ នៅលើបុព្វតានៃជួរភ្នំ។
ពេលនេះប្រាសាទត្រូវស្រែកយំ ដោយពួកមួយក្រុមចង់បំពាន
បញ្ចេញសំដីគា្មនខ្មាស់អៀន ចង់មកបៀតបៀនយកប្រាសាទ។
ឧ!ពួកថៃអើយកុំច្រឡំ ប្រាសាទយើងខ្ញុំកុំមកបៀត
គួតែចៀសចេញកុំវិវាទ មុំជ្រែកកុំជ្រៀតចូលដីខ្មែរ។
ឧ!ជាតិខ្មែរលើផ្ទៃប្រទេស កុំធ្វើប្រហេសជាមួយថៃ
ត្រូវប្រុងប្រយត្ន័ទោះយប់ថ្ងៃ ព្រោះចោរចង្រៃចង់លួចយក។
ថៃអួតប្រាប់គេអែងគ្រប់គ្នា ថាព្រះវិហារជាប្រាសាទខ្លួន
ថាខ្មែរលបលួចលាក់បំពួន យកប្រាសាទខ្លួនធ្វើជាគេ។
កុំយល់ច្រឡំណាពួកថៃ បំភ្លើសបំភ្លៃគ្មានមេត្តា
នេះជាប្រាសាទខ្មែរទេណា សូមកុំមេត្តាកុំគិតខុស។
Read more »
Posted by: SAMBOhengnews / Category:

[រូបភាពជនរងគ្រោះ]
[រូបភាពពីកោះសន្តិភាព]
មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនិង៥០នាទីថ្ងៃទី១៤កក្កដានៅចំនុចមុខផ្ទះលេខ២៥ ផ្លូវលេខ៣១៧កែងផ្លូវលេខ៥៦៦សង្កាត់បឹងកេងកងទី២ខណ្ឌទួលគោក្រុងភ្នំពេញ។ ហើយជនរងគ្រោះដែលស្លាប់ក្នុងអំពើបាញ់ប្រហារនេះឈ្មោះ ម៉ក់ ម៉ាលីន ភេទប្រុសអាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី១ នៃសកលវិទ្យាលយ័នរ័តុនហើយមានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ័ឬស្សីកែវ។ហើយជនរងគ្រោះរូបនេះត្រូវបានឃាតករបាញ់ប្រហារដោយកាំភ្លើងខ្លីម៉ាកK59 ត្រូវចំនួន២ គ្រាប់ចំខ្នងបោះដៃផុតខាងស្តាំ គ្រាប់បៀម ហើយស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ។
ចំពោះករណីស្លាប់របស់និសិ្សតរូបនេះគេពុំទាន់ស៊ើបដឹងការពិតនៅឡើយទេ ប៉ុន្តែបើតាមមជ្ឈដ្ឋានខ្លះ គេបានសង្សយ័ថាបណ្តាលមកពីរឿងស្នេហា ព្រោះអីថាជនរងគ្រោះរូបនេះមានសង្សាជាសិស្សនៅវិទ្យាលយ័ឥន្ទ្រទេវី ហើយកាលពី៣ថ្ងៃមុននេះជន រងគ្រោះត្រូវបានគេគំរាមមិនអោយទាក់ទងជាមួយនារីនោះ។ស្រាប់តែមកដល់ថ្ងៃកើតហេតុជនរងគ្រោះក៏ត្រូវជនដៃដល់បាញ់សំលាប់តែម្តង។
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
USA

បន្ទាប់ពីលោកឃឹម សម្បូរណ៏ដែលជាអ្នកសារពត៌មានមនសិការខ្មែរនិងកូនប្រុសរបស់គាត់ ត្រូវបានបាញ់សំលាប់ដោយឃាតកកាលពីថ្ងៃសុខកន្លងទៅនេះ។ ស្ថានទូតអាមេរិកសូមចូលរួមសំដែងមរណទុក្ខជាមួយសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះចំពោះការស្លាប់របស់លោកឃឹម សម្បូរណ៏នេះដែរលោករដ្ឋមន្ត្រីក្រសួងពត៌មានលោកខៀវ កាញារិទ្ធបានមានប្រសាសន៏ថ្កោលទោសក្នុងទង្វើនេះ ហើយការថ្លែងនេះគឺនៅក្នុងពិធីបុណ្យ សពរបស់លោក សម្បូរណ៏ ហើយស្ថានទូតអាមេរិកសូមចូលរួមសំណែកជាមួយលោករដ្ឋមន្ត្រីផងដែរក្នុងការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការចាំបាច់នានា ក្នុងការតាមចាប់ខ្លួនឃាតករយកមកផ្តន់ទារទោសតាមច្បាប់។ហើយទីភ្នាក់ងារស៊ើបអង្កេតសហពន្ធ័សហរដ្ឋអាមេ រិក(FBI)តាមរយ:សា្ថនទូតអារិកប្រចាំកម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នុងការសើបអងេ្ក តលើករណីនេះប្រសិនបើមានការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួបញ្ជាក់ផងដែរថាលោក ឃឹមខាត់សារឹម(ឈ្មោះក្រៅ ឃឹម សម្បូរណ៏)អាយុ៤៧ឆ្នាំ ជាអ្នកនិ ពន្ធកាសែតមនសិការខ្មែរត្រូវបានឃាតកមិនស្គាល់មុខបាញ់ប្រហារក្នុងខណ:ពេលដែលលោកនិងកូនប្រុសឈ្មោះ ខាត់ សារិន្ទភាតា អាយុ២១ឆ្នាំជានិស្សិតសកលវិទ្យាលយ័ជាតិគ្រប់គ្រង បានជិះម៉ូតូលើដងផ្លូវមុខពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃសុខសប្តាហ៏មុននេះ។ជនរងគ្រោះឪពុកនិងកូនទាំងពីនាក់ត្រូវបានស្លាប់ជាបន្តបន្ទាប់។
Read more »
Posted by: SAMBOhengnews / Category:

ពីកោះសន្តិភាព
Read more »
Posted by: SAMBOhengnews / Category:
Cambodia.Phnom Phen

ពាក់អាវសសញ្ញាព្រួញដែលត្រូវតុលាកាឃុំខ្លួន
[រូបភាពពីកោះសន្តិភាព]
យ៉ោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាលោកឧកញា កុក អានដែលបានធ្វើការប្តឹងឈ្មោះទៀង សិទ្ធ ពីបទឆបោកប្រាក់រាប់ម៉ឺនសែនដុល្លា ដោយសន្យាយកប្រាក់នោះទៅរត់កាប្លង់ដី ហើយទីបំផុតមិនកើតជាសាច់ការ អ្វីឡើយ។ហើយតុលាក្រុងភ្នំពេញបានធ្វៃការសំរេចចិត្តធ្វើការសំរេចឃុំខ្លួនមន្ត្រីសុរិយោដីម្នាក់ពីបទឆបោក ហើយ ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំទៅឃុំខ្លួនបណ្តោះអាសន្តនៅពន្ធនាគាព្រៃស។
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Thai

ភូមិខ្មែរដែលឲ្យឈ្មោះថាភូមិប្រាសាទដែលជនជាតិថៃខ្លះដេញ
[រូបភាពពីកោះសន្តិភាព]
បញ្ហារឿងរ៉ាវប្រាសាទព្រះវិហារបានកើតមានជាយូលង់ណាស់មកហើយ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះបានកើត មានសារជាថ្មីជាមួយបាតុករថៃ ហើយបញ្ហានេះបានកើតឡើងជាមួយប្រជាជនកម្ពុជជាដែលស្ថិតនៅភូមិប្រាសាទនិងជាមួយនិងបាតុករជនជាតិថៃ ដោយពួកគេស្រែកចោតប្រកាន់ប្រជាពលរដ្ឋខ្មែរថាខ្មែរទាំងអស់ដែលរស់នៅមុខប្រាសាទព្រះវិហារថារស់នៅលើដីរបស់ថៃ។ពួកគេរាប់រយនាក់ទៅឈរស្រែកចង្អុល ដោយនិយាយភាសាថៃ ក្នុងន័យឲ្យអ្នកភូមិខ្មែររុះរើផ្ទះចេញដោយចាត់ទុកថាជាដីថៃ ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះមានចំនួន ៣០០គ្រួសារ ដែលរស់ក្រោមលំនៅឋានជាង១០០ខ្នង ហើយប្រជាពលរដ្ឋក្នុងភូមិប្រាសាទ ភាគច្រើនចេះភាសាថៃ ហើយបានសា្តប់ឮពាក្យគ្រោតគ្រាតពីសំណាក់ជនជាតិថៃមួយក្តាប់តូចនោះ។ បញ្ហានេះបានកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនានិងម្តងទៀតនៅ២៨ ខែមិថុនា។
Read more »
Posted by: SAMBOhengnews / Category:
Cambodia,
Phnom Phen

[[រូបភាពពីកោះសន្តិភាព]]
ជាការដែលនឹកស្មានមិនដល់ទាល់តែសោះនៅពេលដែលកំពុងប្រកួតបាល់ទាត់ស្រាប់តែត្រូវរន្ទះបាញ់កីឡា
ករស្លាប់យ៉ាងអនោចអធមបែបនេះ។ហើយនេះជាលើកទីមួយហើយនៅប្រទេសកម្ពុជាដែល
បានកើតមានរឿងរ៉ាវ បែបនេះ។ហើយករណីរន្ទះបាញ់នេះត្រូវបានកើតឡើងនៅក្នុងទីធ្លាបាល់ទាត់
សាលាអន្តរជាតិដែលស្ថិតនៅតាមផ្លូវជាតិលេខ ២០០៤ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌ័ឬស្សីកែវ
រាជធានីភ្នំពេញដែលបណ្តាលអោយមនុស្ស២នាក់សា្លប់និង៤នាក់ទៀតរងរបួស។ហេតុការនេះកើត
ឡើងនៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៩ មិថុនា ២០០៨។ហើយជនរងគ្រោះនៅ ក្នុងហេតុការ
រន្ទះបាញ់នោះទីមួយឈ្មោះលឹម វាសនាភេទប្រុសអាយុ២៧ឆ្នាំជានិសិត្សសកលវិទ្យាលយ័
បៀលប្រាយនិងមា្នក់ទៀតឈ្មោះសុខ សុងភេទប្រុសជាបុគ្គលិកក្រុមហ៊ុនបាងកកអ៊ែវ៉េទាំងពីរ
នាក់មានទីលំ នៅទីក្រុងភ្នំពេញដូចគ្នា។ចំនែកអ្នករងគ្រោះដល់សន្លប់៤នាក់ពុំត្រូវបានគេស្គាល់ឈ្មោះ
ឡើយហើយត្រូវបាន រថយន្តដឹកទៅកាន់មន្ទីពេទ្យជាបន្តបន្ទាប់។
Read more »