
AFP/Tang Chhin Sothy
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសចូលរួមក្នុងសម័យប្រជុំលើក
ដំបូងនៃរដ្ឋសភាអាណត្តិទី៤ នាថ្ងៃទី២៤ កញ្ញា ២០០៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតនៅក្នុងអាណត្តិក្រោយៗគឺឆ្នាំ២០១៣និង២០១៨ គណបក្សប្រជាជនកម្ពុជាអាចនឹងបាត់សន្លឹកឆ្នោតខ្លះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីទៀត ព្រោះលោកជឿថា នៅពេលនោះគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោតដដែល។
ថ្លែងទៅកាន់មនុស្សប្រមាណ៣០០នាក់នៅក្នុងឱកាសប្រកាសឲ្យអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ឲ្យធ្លាក់អស់១០កៅអីទៀតក៏នៅតែឈ្នះ ៨០។ អ្នកចាំធ្វើនាយករដ្ឋមន្ត្រីឧទាហរណ៍រហូត ឥឡូវខ្ញុំមិននិយាយមិនកើតទេ និយាយធ្លាក់ ឲ្យធ្លាក់ក្រោម១០កៅអី ២០១៣ នៅសល់៨០ជាង នៅតែឈ្នះ ដល់បោះ២០១៨ ធ្លាក់បន្តទៀតទៅចុះ សល់៧០ក៏នៅតែឈ្នះ។ អ៊ីចឹងអ្នកចាំធ្វើនាយករដ្ឋមន្ត្រីមិនដឹងចាំដល់ថ្ងៃណា»។
សូមជម្រាបថា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្នុងរដ្ឋសភាចំនួន៩០អាសនៈ៕
ដកស្រង់ពីRFA
インターハイ出場ならず!!
-
令和8年第54回熊本県高等学校総合体育大会柔道競技大会(インターハイ予選)が令和8年5月29,30日(金、土)に山鹿市総合体育館で開催された。
熊本中央高等学校柔道部(サンビスト)は29日の女子団体戦は九州学院に初戦で敗れた。
30日、女子個人戦では57kg級のみ3位入賞を果たした。
...
3 days ago