ពួកយើងចង់បានព្រលានយន្តហោះដើម្បីហោះទៅកាន់ទីឆ្ងាយៗផ្ទាល់ខ្លួនយើង
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
ព្រលានយន្តហោះដែលយើងចង់បាន
យើងបានដឹងរួចមកហើយថាព្រលានយន្តហោះអន្តរជាតិ បាងកក បានផ្អាកដំនើរការអស់រយៈ ពេលជាងមួយសប្តាហ៏ទៅហើយដែលកើតឡើងដោយសារបញ្ហានយោបាយក្នុងប្រទេសថៃ បញ្ហានយោបាយនេះផងដែរគឺបណា្តលមកពីពួកបាតុករជាច្រើននាក់បានកាន់កាប់ព្រលាន យន្តហោះ និងកាន់កាប់កន្លែង សំខាន់ៗជាច្រើនក្នុងប្រទេសថៃ។ ហើយបញ្ហានេះវាបានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនដែលជាប្រទេសជិត ខាងនៃប្រទេសថៃផងដែរ។ព្រលានយន្តហោះអន្តរជាតិ បាងកក នេះជាព្រលានយន្តហោះមួយក្នុងចំណោមប្រលានយន្តដែលមានការមមារញឹកនៃអាស៊ីបែកខាងត្បូង ហើយអ្នកដំនើររាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយសារ ជើងហោះហើរត្រូវបានផ្អាកដំនើរការ។ហើយប្រទេសថៃនេះផងដែរគឺជាចំនុចទេសចរណ៏ដ៏ក្តៅគគុកនៃទ្វីបអាស៊ីទាំងមូល ហើយចំពោះព្រលានយន្តហោះគឺជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ ដ៏សំខាន់ផងដែរ ឧស្សាហ៏កម្មទេសចរណ៏។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បញ្ហានេះបានបង្ហាញអោយយើងឃើញច្បាស់ថា៖ ប្រទេសកម្ពុជាពឹងផ្អែកទៅលើប្រទេសថៃជាច្រើនក្នុងសេវាដឹកជញ្ជូន។ បានជាទេសចរណ៏បរ ទេសជាច្រើនពាន់នាក់បានមកទស្សនាប្រទេសកម្ពុជាដោយសារអាកាសយាន្តដាន្ឋអន្តរជាតិ បានកក ប្រទេសថៃ។វាជាការពិតណាស់ដែលប្រទេសកម្ពុជាមានជើងហោះហើរជាច្រើនដូច ជា កូឡាឡាំពួរ ហូរជីមិញ ហាណូយ ហុងកុង តៃបិ សេអ៊ូល ហើយនឹង ស៊ីងហ្គាពួរ ប៉ុន្តែការ ហោះហើរភាគច្រើនដែលចេញពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ រឺ សៀមរាបគឺឆ្ពោះទៅ ព្រលានយន្តហោះអន្តរជាតិ បាងកក។ ហើយផលវិបាកជាច្រើនសំរាប់ភ្ញៀវដែលចង់មកប្រទេ សកម្ពុជាដើម្បីធ្វើដំនើរកំសាន្ត ហើយបានទិញសំបុត្រមកព្រលានយន្តហោះអន្តរជាតិភ្នំពេញរឺ ក៏សៀមរាបដោយជើងហោះហើរបាងកក ត្រូវបានប៉ះពា់ផងដែរ។
ឧស្សាហ៏កម្មទេសចរណ៏នៅប្រទេសកម្ពុជាបានរីកលូតលាស់គួរអោយកត់សំគាល់ចាប់ តាំងពីឆ្នាំទៅមិញ។ទាំងនោះគឺជាពត៌មានដ៏ល្អសំរាប់ប្រទេសកម្ពុជាដែលជាប្រទេសមួយជួបតែបញ្ហាសង្រ្គាមរ៉ាំរៃអស់ជាច្រើនឆ្នាំ។នៅពេលនេះវិសយ័ទេសចរណ៏បានងើបឡើងវិញគឺបាន នយ័ថាសង្រ្គាមគឺបានរលត់ទៅហើយ ប្រទេសមានសន្តិភាព ធ្វើអោយវិសយ័ទេសចរណ៏កាន់ តែមានទ្រង់ទ្រាយធំ ហើយពួកយើងអាចស្វាគមន៏រាល់ភ្ញៀវទេសចរណ៏បរទេសទាំងអស់។ ភ្ញៀវទេសចរណ៏បរទេសជាច្រើនដែលមកទេសចរណ៏នៅប្រទេសកម្ពុជាពួកគេនិយាយថាពួក
គេចូលចិត្តប្រទសកម្ពុជាជាងប្រទេសថៃ។ពីព្រោះប្រជាជនកម្ពុជានិយាយភាសាអង់គ្លេសច្រើន ហើយប្រទេសកម្ពុជាមានទេសភាពស្អាតៗ ប្រជាជនចិត្តល្អ ហើយអ្វីគួអោយកត់សំគាល់ នោះគឺពួកបរទេសចូលចិត្តវប្បធម៌របស់កម្ពុជាយើង។ ជាការពិតណាស់ពួកយើងកំពុងចាប់ តែផ្តើមខាងវិសយ័ទេសចរណ៏ ហើយពួកយើងបានរៀនសូត្រច្រើនពីប្រទេសដ៏ទៃទៀត ហើយ ក៏បានរៀនសូតពីប្រទេសថៃផងដែរ។
ទេសចរណ៏បរទេសភាគច្រើនបាននិយាយថា៖ ប្រទេសថៃបានក្លាយជាប្រទេសអភិ វឌ្ឈន៏ខាងវិសយ័ឧស្សាហ៏កម្មហើយចំពោះសំរស់ធម្មជាតិដើមគឺមានតិចតួចបំផុត។ ដូចច្នេះ ហើយពួកយើងត្រូវជួយគិតនិងជួយថែរក្សាសំរស់ធម្មជាតិដើមរបស់ប្រទេសកម្ពុជាយើងអោយ ស្ថិតក្នុងបរិយាកាសស្រស់បំព្រង ជាមួយនិងសុបិន្តថាវានិងរីកចំរើនទៅមុខ។
នៅពេលមួយពួកយើងនិងគិតថាពួកយើងគួតែមានក្រុមហ៊ុនអាកាសចរណ៏ផ្ទាល់ខ្លួន ដែលអាចហោះហើរទៅកាន់ទីឆ្ងាយៗហើយពួកយើងគួតែដាក់ឈ្មោះដូចជា Cambodia Airways, Air Khmer, Angkor Airline រឺក៏ស្រដៀងនិងឈ្មោះទាំងនោះ។ បើយើងមានព្រលាន យន្តហោះអន្តរជាតិផ្ទាល់ខ្លួនហើយពួកយើងអាចហោះហើរពីព្រលានយន្តហោះភ្នំពេញទៅកាន់ទីឆ្ងាយៗដូចជា Madrid, Paris, London, Rom, Frank Fourth, New York ដ៏រាបទៅដល់ Bogota ហើយនិង Buenos ដែលជាអាកាសចរណ៏ក្នុង Latin America ។
ប្រសិនបើប្រទេសកម្ពុជាយើងមានអាកាសយានដ្ឋានផ្ទាល់ខ្នួនសំរាប់ហោះហើរទៅកាន់ទីឆ្ងាយក្នុងពីភពលោកនោះវានិងធ្វើអោយប្រទេសកម្ពុជាយើងមានអ្នកមកទស្សនកិច្ចច្រើន ហើយប្រទេសកម្ពុជាយើងក៏អភិវឌ្ឈន៏វិសយ័ទេសចរណ៏អោយរីកចំរើនដែរ។
អត្ថបទដោយៈ Albeiro Rodas
បកប្រែដោយៈ ហេង សំបូរ